May 16, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងចិញ្ចឹមមាន់ស្រែ ពីកសិករនាំមុខ ប៉េង ហ៊ួរ ទៅសមាជិកសហគមន៍កសិកម្មកសិកររុងរឿង នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងចិញ្ចឹមមាន់ស្រែ ពីកសិករនាំមុខ ប៉េង ហ៊ួរ ទៅសមាជិកសហគមន៍កសិកម្មកសិកររុងរឿង នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ៣៧នាក់ (ស្រី ១៤នាក់)។
កម្មវិធីនេះ បានផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖ ១.ការសាងសង់ទ្រុងឱ្យបានត្រឹមត្រូវ ២.ការជ្រើសរើសពូជ ៣.ការគ្រប់គ្រង-ថែទាំ ៤.វ៉ាក់សាំង ៥.ការធ្វើវ៉ាក់សាំង និងទម្លាក់ប៉ារ៉ាសិត និង ៦.ការសំអាត និងអនាម័យទ្រុង។




