May 16, 2025
កម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ
កម្មវិធី ASPIRE-AT ខេត្តតាកែវ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស ដែលមានអ្នកចូលរួមសរុប ៣២នាក់ (ស្រី ២២នាក់)។
កម្មវិធីនេះ កសិករនាំមុខបានបង្ហាញអំពីសកម្មភាពដែលបានរៀនសូត្រពីសហគមន៍កសិកម្មតាសីសាមគ្គីនៅខេត្តបាត់ដំបង ក្នុងការធ្វើជីកំប៉ុស្តិ៍គោក និងជីទឹកម្នាស់ទុំ (EM) ព្រមទាំងបានអនុវត្តផ្ទាល់ការធ្វើជីទាំងពីមុខនេះ ជូនដល់អ្នកចូលរួមផងដែរ។




