កម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មមាន់ ពីកសិករនាំមុខឈ្មោះ តេវ នឿន ទៅសមាជិកសហគមន៍កសិកម្ម នៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
កម្មវិធី ASPIRE-AT ខេត្តកំពង់ស្ពឺ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មមាន់ ពីកសិករនាំមុខឈ្មោះ តេវ នឿន ទៅសមាជិកសហគមន៍កសិកម្ម នៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ដែលមានអ្នកចូលរួមសរុប ៤៩នាក់ (ស្រី ៣៥នាក់)។
កម្មវិធីនេះ បានផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖ ១-ការរៀបចំផែនការ និងទីតាំងចិញ្ចឹម ២-អនាម័យ និងជីវសុវត្ថិភាព ៣-ការជ្រើសរើសពូជមាន់ ៤-កម្មវិធីចាក់វ៉ាក់សាំង ៥-ការធ្វើវ៉ាក់សាំងការពារ ៦-ចំណី និងការផ្តល់ចំណី ៧-ជម្ងឺ និងការប្រើប្រាស់ថ្នាំព្យាបាល ៨-ការលក់ និងទីផ្សារ។
ក្រោយពីការចែករំលែកបទពិសោធន៍ជាលក្ខណៈទ្រឹស្ដីរួចមក លោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងកសិករនាំមុខ បានដឹកនាំអនុវត្តជាក់ស្ដែងលើការផលិតចំណី ការធ្វើវ៉ាក់សាំង ការបន្តក់ភ្នែក និងការជួសអ៊ុត។ ជាមួយគ្នានោះ កម្មវិធីបានផ្តល់ជូននូវឧបករណ៍ សម្ភារៈមួយចំនួន ដើម្បីគាំទ្រដល់កសិករនាំមុខផងដែរ។











