មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅសាលាបុណ្យភូមិចន្លោះរេន ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានសម្របសម្រួលរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅសាលាបុណ្យភូមិចន្លោះរេន ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ។
មហាសន្និបាតនេះ ប្រារព្ធទ្បើងក្រោមអធិបតីភាព កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ម៉ី សុផល្លី អភិបាលរង នៃគណៈអភិបាលស្រុករលាប្អៀរ និងលោក យី ភួន មេឃុំភ្នំក្រាំងដីមាស ព្រមទាំងមានការចូលរួមពីលោកស្រីជំទប់ទី១ ជំនួយការឃុំ មេភូមិ–អនុភូមិ ទាំង៨ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មន្រ្តីផ្នែកអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្រ្តីផ្នែកផលិតកម្មដំណាំ និងប្រជាកសិករ មានចំនួនសរុប ៨៥នាក់ (ស្រី ៥៦នាក់)។
របៀបវារៈនៃមហាសន្និបាតនេះ៖ ១-បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងក្រុមគណៈកម្មាធិការត្រួតពិនិត្យ ២-អនុម័តឈ្មោះសហគមន៍កសិកម្ម ៣-កំណត់មុខរបរសហគមន៍កសិកម្ម។
ជាលទ្ធផលសម្រេចបានដូចតទៅ៖
១-បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ៧នាក់ (ស្រី ២នាក់) និងក្រុមគណៈកម្មាធិការត្រួតពិនិត្យចំនួន ៥នាក់ (ស្រី ៤នាក់)
២-បានកំណត់ឈ្មោះសហគមន៍កសិកម្ម “សហគមន៍កសិកម្ម ឃុំភ្នំក្រាំងដីមាសជោគជ័យមានក្តីសង្ឃឹម”
៣-កំណត់មុខរបរ ដាំបន្លែ ជាអាទិភាព
៤–ទិសដៅបន្ត៖
-រៀបចំបញ្ជីឈ្មោះសមាជិកសហគមន៍ និងពាក្យសុំស្នើសុំចូលជាសមាជិក
-ចងក្រងសៀវភៅសហគមន៍កសិកម្ម
-ធ្វើត្រាសហគមន៍កសិកម្ម។







