Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យ តាមដានពីវឌ្ឍនភាព សមាជិកបណ្តុំអាជីវកម្មបន្លែ តាមឃុំគោលដៅ  | ខេត្តបាត់ដំបង

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យ តាមដានពីវឌ្ឍនភាព សមាជិកបណ្តុំអាជីវកម្មបន្លែ តាមឃុំគោលដៅ | ខេត្តបាត់ដំបង

 

កម្មវិធី ASPIRE ខេត្តបាត់ដំបង៖

======================

 

នៅថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង មានសកម្មភាពដូចខាងក្រោម៖

 

១)-មន្ត្រីសម្របសម្រួលថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ស្រុកឯកភ្នំ បានចុះពិនិត្យវឌ្ឍនភាព ការដំណាំរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ កសិករឈ្មោះ ឆែម ឆន នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ដែលដាំដុះជីគ្រប់មុខ លើផ្ទៃដី១៦00មែត្រការ៉េ ហើយប្រមូលផលរៀងរាល់ថ្ងៃ គឺក្នុង១ថ្ងៃបាន ៣០គ.ក្រ គាត់លក់បានតម្លៃ ២៥០០រៀល/គ.ក្រ។

 

២)- មន្ត្រីសម្របសម្រួលថ្នាក់ស្រុក និងភា្នក់ងារផ្សព្វផ្សាយឃុំ ស្រុកថ្មគោល ពិនិត្យវឌ្ឍនភាព ការដំណាំរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ៖

(ក)-កសិករឈ្មោះ ធាន រ៉េត នៅភូមិអង់ ឃុំតាម៉ឺន ស្រុកថ្មគោល បានដាំស្លឹកខ្ទឹម ក្នុងផ្ទៃដី ១៦០០ម៉ែត្រការ៉េ ដាំបានរយៈ២៥ថ្ងៃ។

(ខ)-កសិករឈ្មោះ ធួក ប៊ុនធឿន នៅភូមិតាសី ឃុំតាម៉ឺន បានដាំផ្ទីស លើផ្ទៃដី ២៥០ម៉ែត្រការ៉េ ប្រមូលផលបាន ១៦០គក្រ និងលក់បានតម្លៃ ១៥00រៀល/គ.ក្រ ហើយនឹងប្រមូលផលជាបន្តបន្ទាប់ទៀត។

(គ)-កសិករឈ្មោះ ថៃ អូន នៅភូមិអង់ ឃុំតាម៉ឺន បានដាំស្ពៃមើម លើផ្ទៃដី ១៦00ម៉ែត្រការ៉េ ដាំបានរយៈពេល ៣០ថ្ងៃ ហើយមិនទាន់ប្រមូលផលទេ។

 

៣)-មន្ត្រីសម្របសម្រួលថ្នាក់ស្រុក ភ្នាក់ងារផ្សព្វផ្សារយឃុំ ស្រុកបវេល បានចុះពិនិត្យការដាំដុះបន្លែក្នុងផ្ទះសំណាញ់របស់សមាជិកបណ្តុំអាជីវកម្មបន្លែ៖

(ក)-កសិករឈ្មោះ សំ កំសត់ នៅភូមិបល្ល័ង្គលើ ឃុំខ្នាចរមាស ដាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ និងប្រមូលផលបាន ២៥០គ.ក្រ , ខាត់ណាផ្កា ប្រមូលផល ៧០គក្រ ក្នុងទំហំរោង ២ខ្នង(១០ម x ២៥ម និង ១០ម x ១០ម)។

(ខ)- ហេង ជីវិត ភូមិទួលក្រសាំង ឃុំក្ដុលតាហែន ស្រុកបវេល បានកំពុងដាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ ទំហំ១ខ្នង (១០ម x ២៥ម) ប្រមូលផលបាន ២១០គ.ក្រ និងបន្តប្រមូលផលទៀត។ លក់បានតម្លៃស្ពៃក្រញាញ់ ៣០០០រៀល/គក្រ និងខាត់ណាផ្កា ៥០០០រៀល/គក្រ។

 

៤)-មន្ត្រីសម្របសម្រួលថ្នាក់ស្រុក ភ្នាក់ងារផ្សព្វផ្សារយឃុំ ស្រុកសំឡូត បានចុះពិនិត្យការដាំដុះស្ពៃក្តោបក្នុងផ្ទះសំណាញ់ទំហំ ១០ម x ២៥ម របស់កសិករម្នាក់ ដែលស្លឹកចាប់ផ្តើមក្តោប និងជិតបានប្រមូលផលផងដែរ។

 

 

Leave a Reply

Your email address will not be published.