Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានចុះជួបពិភាក្សាសំណេះសំណាល ជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែ ភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ | ខេត្តបាត់ដំបង

ក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានចុះជួបពិភាក្សាសំណេះសំណាល ជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែ ភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ | ខេត្តបាត់ដំបង

 

កម្មវិធី ASPIRE ខេត្តបាត់ដំបង៖

======================

 

ថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២

ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE ដឹកនាំដោយលោក អ៊ិន សុវណ្ណមុន្នី និងលេខាធិការដ្ឋានកម្មវិធី ASPIRE នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានចុះជួបពិភាក្សាសំណេះសំណាលជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែ ភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ដើម្បីសិក្សាស្វែងយល់អំពីសមាជិកបណ្តុំដែលបានបង្កើត គាំទ្រដោយកម្មវិធី ASPIRE ក្នុងការពិនិត្យ និងរៀបចំរបាយការណ៍បញ្ចប់នៃកម្មវិធី ASPIRE។

នៅល្ងាច ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនាំដោយលោក អ៊ិន សុវណ្ណមុន្នី និងលេខាធិការដ្ឋានកម្មវិធី ASPIRE នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ លោក វង្ស ទ្រី។

បានបើកកិច្ចប្រជុំជាមួយបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) នៅសាលប្រជុំនៃអនុកម្មវិធីASPIRE នៃមន្ទីរកសិកម្ម ក្នុងនោះ លោក អ៊ិន សុវណ្ណមុន្នី បានធ្វើបទបង្ហាញលទ្ធផលអំពី៖

(១)-យន្តការគាំទ្រនៃកម្មវិធីASPIRE,

(២)-វឌ្ឍនភាពការងាររយៈពេល ៧ឆ្នាំ (២០១៦-២០២២),

(៣)-បង្ហាញប្រឈមនានា

(៤)-ផែនការត្រូវធ្វើបន្ត។

 

-ក្រុមការងារបានពិភាក្សាគ្នាទាក់ទងទៅនឹង ៖

(ក)-ប្រសិទ្ធភាពនៃវិធីសាស្រ្តទាំង៥

(ខ)-ការផ្តល់បច្ចេកទេស និងការគាំទ្រដល់កសិករ

(គ)-ការគ្រប់គ្រង និងបែងចែកថវិកា

(ឃ)-ប្រសិទ្ធភាព/តួនាទី/គុណតម្លៃនៃភ្នាក់ងារផ្សព្វផ្សាយឃុំ

(ង)-ការចូលរួម/ការគាំទ្រពីវិស័យឯកជន និងអង្គការនានា

(ច)-ការជួយ និងគាំដល់ស្រ្តី យុវជន កុមារ ជនជាតិភាគតិច…ដើម្បីពិនិត្យ និងរៀបចំរបាយការណ៍បញ្ចប់នៃកម្មវិធី ASPIRE។

 

 

Leave a Reply

Your email address will not be published.