នៅថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីសម្របសម្រួលថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ស្រុកឯកភ្នំ បានចុះពិនិត្យវឌ្ឍនភាព ការដំណាំរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ កសិករឈ្មោះ ឆែម ឆន នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ដែលដាំដុះជីគ្រប់មុខ លើផ្ទៃដី១៦00មែត្រការ៉េ ហើយប្រមូលផលរៀងរាល់ថ្ងៃ គឺក្នុង១ថ្ងៃបាន ៣០គ.ក្រ គាត់លក់បានតម្លៃ ២៥០០រៀល/គ.ក្រ
Welcome to ASPIRE