Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the orga domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/hgfzkszdgj2c/public_html/aspire-programme/wp-includes/functions.php on line 6125

Deprecated: Optional parameter $meta_key declared before required parameter $meta_value is implicitly treated as a required parameter in /home/hgfzkszdgj2c/public_html/aspire-programme/wp-content/themes/orga/cs-framework/functions/fallback.php on line 31

Deprecated: Function vc_is_editor is deprecated since version 4.8! Use vc_is_frontend_editor instead. in /home/hgfzkszdgj2c/public_html/aspire-programme/wp-includes/functions.php on line 6125
News Archives - Page 23 of 31 - ASPIREKH

វគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដល់បណ្តុំអាជីវកម្មមាន់ស្រែអូរក្រសារ ខេត្តកែប

នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យផលិតកម្ម និងបសុព្យាបាល និងទីប្រឹក្សា បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដល់បណ្តុំអាជីវកម្មមាន់ស្រែអូរក្រសារ ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប មានកសិករចូលរួម ១២នាក់(ស្រី៧នាក់)..

Read More

ត្រួតពិនិត្យវឌ្ឍនភាពបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ចំនួន ២បណ្តុំ ដើម្បីពង្រឹងសមត្ថភាពដល់កសិករ ខេត្តកំពង់ឆ្នាំង

កញ្ញាហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តកំពង់ឆ្នាំង បានដឹកនាំ ក្រុមការងារកម្មវិធី ASPIRE ខេត្ត បានបើកកិច្ចប្រជុំ ត្រួតពិនិត្យ និងវាយតម្លៃ ក្នុងការពង្រឹងសមត្ថភាព ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ចំនួន ២បណ្តុំ នៅភូមិថ្មរាប ឃុំបន្ទាយព្រាល និងភូមិព្រៃសំពៅ ឃុំប្រស្និបស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង..

Read More

ក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់-បន្លែ ខេត្តបាត់ដំបង

មន្ត្រីសម្របសម្រួលថ្នាក់ស្រុកបាណន់ បានចុះពិនិត្យមើលបណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ កសិករម្នាក់ឈ្មោះ ហ៊ូ សិត្ថា បានចិញ្ចឹមមាន់ចំនួន ៩00 ក្បាល ត្រៀមលក់ក្នុងរយៈពេល ២អាទិត្យទៀត។ គាត់បានចិញ្ចឹមមាន់រយៈពេល៣ខែហើយ ទម្ងន់មាន់ក្នុង១ក្បាល ១ គក្រ ទៅ១,២ គក្រ និងក្នុងតម្លៃកុងត្រា ១៦,000 រៀល/១គក្រជាមួយក្រុមហ៊ុន អូផ្លិស..

Read More

តើកត្តាអ្វីខ្លះ ដែលធ្វើឱ្យកសិករ លោក ប៉ុក វ៉េង អាយុ ៥៦ឆ្នាំ បន្តសាងសង់ផ្ទះសំណាញ់ ក្រោយពីយល់ច្បាស់ពីអត្ថប្រយោជន៍ផ្ទះសំណាញ់ | ASPIRE

កសិករ លោក ប៉ុក វ៉េង អាយុ ៥៦ឆ្នាំ គាត់មានកូន ៧នាក់ ស្រី ៤នាក់ សព្វថ្ងៃគ្រួសារគាត់រស់នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុក ស្រុកចិត្របុរី ខេត្តក្រចេះ ។ លោក ប៉ុក វ៉េង បានចូលរួមជាមួយកម្មវិធី ASPIRE នៅឆ្នាំ ២០២១ គាត់ជាប្រធានសមាជិកបណ្តុំអាជីវកម្មបន្លែ ហើយគាត់ទទួលបានការគាំទ្រពីកម្មវិធី​ ASPIRE នូវផ្ទះសំណាញ់មួយខ្នង..

Read More

ការប្រមូលផលត្រសក់ផ្អែម និងឪឡឹកលឿងរបស់កសិករ យង់ លី ជាសមាជិកបណ្តុំអាជីកម្មបន្លែសុវត្ថិភាពតាត្រាវត្រពាំងថ្នល់ជោគជ័យស្រ្តីសាមគ្គី ខេត្តសៀមរាប

កាលពីថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានចុះពិនិត្យមេីលការប្រមូលផលត្រសក់ផ្អែម និងឪឡឹកពណ៌លឿងរបស់លោក យង់ លី ជាសមាជិកបណ្តុំអាជីកម្មបន្លែសុវត្ថិភាពតាត្រាវត្រពាំងថ្នល់ជោគជ័យស្រ្តីសាមគ្គី..

Read More

វឌ្ឍនភាពការប្រមូលផលបន្លែសុវត្ថិភាព នៃសមាជិកបណ្ដុំអាជីវកម្ម និងការផ្គត់ផ្គង់បន្លែទៅទីផ្សារក្នុងស្រុក ខេត្តឧត្តរមានជ័យ

ដោយយោងតាមផែនការគ្រួសារនៃសមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក លោក សុខ សាន ជាសមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព រស់នៅភូមិសន្តិភាព ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបានកំពុងប្រមូលផល ក្នុង១ថ្ងៃប្រមាណ ១៥០គ.ក និងលក់ក្នុងតម្លៃ ២,០០០រៀលក្នុង១គ.ក..

Read More

វឌ្ឍនភាពកសិករ​ ដែលដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងការផ្សំជីធម្មជាតិ ខេត្តកែប

កសិករប្រើជីទឹកផ្សំពីផ្លែឈើទុំ មានដូចជា៖ ល្ហុងទុំ ល្ពៅទុំ ស្វាយទុំ  និង ឪឡឹកទុំ ទឹកត្រាំចូលគ្នាក្នុងធុងជ័រ រយៈពេល១ខែ រហូត ៣ខែ ព្រមទាំងប្រើធុងជ័រមួយទៀត ត្រាំកាកស្ករ ឬស្ករក្រាមរងូកូនត្រី ទុករយៈពេល ១ខែ បន្ទាប់មក លាយធាតុផ្សំទាំងពីរ ធុងជ័រ ចំនួន ២៥cc ,លាយទឹកធម្មតា ២០លីត្រ បាញ់បន្លែមុនចេញផ្កា..

Read More

ការដាំដុះដំណាំបន្លែសុវត្ថិភាព របស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ

នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោកស្រី ជូ ចរិយា មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាមន្ត្រីសម្របសម្រួលទីផ្សារក្រុងសិរីសោភ័ណ បានចុះពិនិត្យវឌ្ឍនភាព នៃការដាំដុះដំណាំបន្លែសុវត្ថិភាព របស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ..

Read More

ការលើកម្ពស់ការផលិតស៊ុតទា និងមាន់សាច់​ របស់សមាជិកបណ្តុំអាជីវកម្មនៃកម្មវិធី ASPIRE ខេត្តឧត្តរមានជ័យ

នាថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២២ ដឹកនាំដោយ លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ្រប់គ្រង អនុកម្មវិធី  ASPIRE អមដំណើរដោយមន្ត្រី បច្ចេកទេសថ្នាក់ ខេត្ត ស្រុក និងឃុំ ក្នុងគោលបំណងចុះតាមដានពិនិត្យ វាយតម្លៃ វឌ្ឍនភាព និងគាំទ្របន្តផ្តល់បច្ចេកទេសបន្ថែមលើការថែទាំ លើភាពធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ ​ទៅដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមទា និងមាន់ស្រែ..

Read More

កិច្ចប្រជុំពិនិត្យលទ្ធផលរបាយការណ៍ចុះសិក្សាអំពីគម្រោងផ្តល់ថវិកាសម្រាប់សេវាកម្មផ្សព្វផ្សាយកសិកម្មនាពេលអនាគត Study on Future Funding of Agriculture Extension Services

នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២  ក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលរបាយការណ៍ចុះសិក្សាអំពីគម្រោងផ្តល់ថវិកាសម្រាប់សេវាកម្មផ្សព្វផ្សាយកសិកម្មនាពេលអនាគត Study on Future Funding of Agriculture Extension Services ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)..

Read More