Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the orga domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/hgfzkszdgj2c/public_html/aspire-programme/wp-includes/functions.php on line 6125

Deprecated: Optional parameter $meta_key declared before required parameter $meta_value is implicitly treated as a required parameter in /home/hgfzkszdgj2c/public_html/aspire-programme/wp-content/themes/orga/cs-framework/functions/fallback.php on line 31

Deprecated: Function vc_is_editor is deprecated since version 4.8! Use vc_is_frontend_editor instead. in /home/hgfzkszdgj2c/public_html/aspire-programme/wp-includes/functions.php on line 6125
News Archives - Page 13 of 31 - ASPIREKH

វឌ្ឍនភាពការដាំដុះបន្លែស្ពៃក្រញាញ់នៅក្នុងផ្ទះសំណាញ់ របស់កសិករគំរូ ឈ្មោះ ប៉ុក វេង ជាសមាជិកបណ្តុំអាជីវកម្មបន្លែ | ខេត្តក្រចេះ

ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនាំដោយលោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក ឡាយ សម្ភស្ស មន្រ្តីរដ្ឋបាល-ហិរញ្ញវត្ថុនៃកម្មវិធី ASPIRE សហការជាមួយលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកចិត្របុរី និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះត្រួតពិនិត្យ និងគាំទ្រការដាំដុះបន្លែស្ពៃក្រញាញ់ នៅក្នុងផ្ទះសំណាញ់របស់កសិករឈ្មោះ ប៉ុក វេង ជាសមាជិកបណ្តុំអាជីវកម្មបន្លែ..

Read More

សមាជិកបណ្តុំអាជីវកម្មបន្លែ បានប្រមូលបន្លែចំនួន ២,០៧០គីឡូក្រាម​ ដាក់នៅអគារប្រមូលផ្តុំកសិផល ងាយស្រួលដល់អ្នកប្រមូលទិញមកដឹកទៅលក់នៅផ្សារសួង ក្រុងសួង | ខេត្តត្បូងឃ្មុំ

អគារប្រមូលផ្តុំកសិផល នៃបណ្តុំអាជីវកម្មបន្លែបៃតងគោកស្រុក គាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានប្រមូលបន្លែចំនួន ២,០៧០គីឡូក្រាម លក់ចូលផ្សារសួង ក្រុងសួង ខេត្តត្បូងឃ្មុំ..

Read More

វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការអាជីវកម្ម ប្រតិទិនផលិតកម្ម និងរំលឹកឡើងវិញបច្ចេកទេសចិញ្ចឹមត្រី-បន្លែ | ខេត្តបន្ទាយមានជ័យ

លោក ប្រម ចិ មន្រ្តីខណ្ឌរដ្ឋបាលជលផល លោក នូវ លាង នាយសង្កាត់រដ្ឋបាលជល សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានបណ្តុះបណ្តាលស្តីពីការរៀបចំផែនការអាជីវកម្ម ប្រតិទិនផលិតកម្ម និងរំលឹកឡើងវិញបច្ចេកទេសចិញ្ចឹមត្រី ការជ្រើសរើសទីតាំង ការរៀបចំអាង ការគ្រប់គ្រង និងថែទាំ ការផ្ដល់ចំណី ការការពារជំងឺ ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៅភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក អ្នកចូលរួមសរុប ២៥នាក់ ស្រី ២៥នាក់..

Read More

វឌ្ឍនភាពនៃការចុះសម្ភាសន៍សមាជិកបណ្តុំអាជីវកម្ម ស្តីពីប្រសិទ្ធភាពលើផ្នែកសេដ្ឋកិច្ចសម្រាប់ ឆ្នាំ២០២២ | ខេត្តកំពង់ស្ពឺ

គិតត្រឹមថ្ងៃអង្គារ ០៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២  កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ ចុះសម្ភាសន៍កសិករសម្រេចបាន 45.20% ស្មើនឹងចំនួន 127 គ្រួសារ ប្រសិទ្ធភាពលើផ្នែកសេដ្ឋកិច្ច និង 47.33% ស្មើនឹងចំនួន 133 គ្រួសារ (ផែនការ 281 គ្រួសារ) នេះបើតាមទិន្នន័យក្នុងប្រព័ន្ធ MIS : http://aspire.avenasoft.com/monitoring/login កម្មវិធី ASPIRE នៅម៉ោង 4:00 រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២...

Read More

ក្រុមការងារថ្នាក់ខេត្ត បានចុះតាមដានការដាំដុះបន្លែ និងផ្តល់បច្ចេកទេសបន្ថែមក្នុងការថែទាំបន្លែក្នុងផ្ទះសំណាញ់ | ខេត្តប៉ៃលិន

អនុកម្មវិធីទី១ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានចុះពិនិត្យនិងពិគ្រោះយោបល់ជាមួយកសិករដាំដុះបន្លែផ្ទះសំណាញ់នៅភូមិករចាប់ ដោយក្រុមការងារបានធ្វើការសង្កែតបន្លែស្ពៃបូកគោដែលដាំដុះក្នុងផ្ទះសំណាញ់ភូមិក្រចាប់ មានការលូតលាស់ល្អប្រសើរ តែមានបញ្ហាប្រឈមមួយចំនួនក្នុងការថែទាំ..

Read More

ការតាមដាន ត្រួតពិនិត្យវឌ្ឍនភាព បព្ហាប្រឈម លើផែនការអនុវត្តបន្តកម្មវិធី ASPIRE ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន និង ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ | ខេត្តពោធិ៍សាត់

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានគណៈកម្មការតម្រង់ទិសកម្មវីធីASPIRE និង ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE អមដំណើរដោយសហការី ។ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរទទួលបន្ទុកកម្មវិធីថ្នាក់ខេត្ត តំណាងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើបទបង្ហាញជូនគណអធីបតីជ្រាបពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាព..

Read More

វឌ្ឍនភាពនៃដំណើរការដាំដុះ និងអាជីវកម្មរបស់សមាជិកបណ្តុំអាជីវកម្មបន្លែនៅក្នុងភូមិត្រោក ឃុំឈើទាលក្នុងស្រុកស្វាយជ្រុំ | ខេត្តស្វាយរៀង

នៅថ្ងៃអង្គារ ៤រោច ខែ ស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២២ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE រួមដំណើរជាមួយលោក ជិន វណ្ណា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និងចូលរួមដំណើរដោយលោក សៅ បូរី និងលោក អ៊ិច សុផៃ ភ្នាក់ងារផ្សព្វផ្សាយឃុំចំបក់ និងឃុំឈើទាល បានចុះត្រួតពិនិត្យមើលដំណើរការដាំដុះ និងអាជីវកម្មរបស់សមាជិកបណ្តុំអាជីវកម្មបន្លែនៅក្នុងភូមិត្រោក ឃុំឈើទាលក្នុងស្រុកស្វាយជ្រុំ

Read More

វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងផែនការអាជីវកម្ម ការកត់ត្រាចំណូលចំណាយ និងទីផ្សាររបស់អាគារប្រមូលផ្តុំកសិផលឃុំអមលាំង និងឃុំនិទាន | ខេត្តកំពង់ស្ពឺ

នៅអគារប្រមូលផ្តុំកសិផលឃុំនិទាន មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង ផែនការអាជីវកម្ម កត់ត្រាចំណូលចំណាយ និងទីផ្សាររបស់អគារប្រមូលផ្តុំកសិផលឃុំនិទាន ស្រុកបសេដ្ឋ ដែលបានរៀបចំ និងសម្របសម្រួលដោយក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដឹកនាំដោយលោក ជា ហុកលី ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងជាប្រធានអនុកម្មវិធីទី១ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ..

Read More

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសកម្មវិធី ASPIRE បានចុះត្រួតពិនិត្យពីវឌ្ឍនភាព នៃការអនុវត្តអនុកម្មវិធី ASPIRE | ខេត្តកំពង់ឆ្នាំង

នាថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានគណៈកម្មាធិការតម្រង់ទិស របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម និងជានាយកកម្មវិធី ASPIRE និងសហការី បានចុះត្រួតពិនិត្យពីវឌ្ឍនភាព នៃការអនុវត្ត អនុកម្មវិធី ASPIRE ខេត្តកំពង់ឆ្នាំង អមដំណើរដោយ លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិកម្ម...

Read More

ក្រុមការងារបានចុះតាមដាន និងត្រួតពិនិត្យការផលិតការកែឆ្នៃត្រីប្រឡាក់ របស់កសិករជាសមាជិកបណ្តុំអាជីវកម្មកែឆ្នៃត្រីប្រឡាក់ នៅភូមិមួយ ឃុំកំពេញ ស្រុកស្ទឹងហាវ | ខេត្តព្រះសីហនុ

ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ភ្នាក់ងារផ្សព្វផ្សាយឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានចុះតាមដាន និងត្រួតពិនិត្យការផលិតការកែឆ្នៃត្រីប្រឡាក់ របស់កសិករដែលជាសមាជិកបណ្តុំអាជីវកម្មកែឆ្នៃត្រីប្រឡាក់ ឈ្មោះ ស៊ូ ឡាយ រស់នៅភូមិមួយ ឃុំកំពេញ ស្រុកស្ទឹងហាវ បានកែឆ្នៃត្រីប្រឡាក់ត្រីសេកក្រហម..

Read More