នាថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព .ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០២២ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ពិល ឆៃយ៉ា មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយលោក អ៊ុក បូរម មន្រ្តីការិយាល័យធនធាន ធម្មជាតិ និងបរិស្ថានស្រុកមង្គលបូរី បាននាំយកសម្ភារផ្គត់ផ្គង់អគារប្រមូលផ្ដុំកសិផល របស់កម្មវិធី ASPIRE ផ្ដល់ជូនដល់សមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពភ្នំប្រាសាទ ភូមិភ្នំប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមក្នុងបណ្ដុំអាជីវកម្មបន្លែ..
Welcome to ASPIRE