Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the orga domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/hgfzkszdgj2c/public_html/aspire-programme/wp-includes/functions.php on line 6125

Deprecated: Optional parameter $meta_key declared before required parameter $meta_value is implicitly treated as a required parameter in /home/hgfzkszdgj2c/public_html/aspire-programme/wp-content/themes/orga/cs-framework/functions/fallback.php on line 31

Deprecated: Function vc_is_editor is deprecated since version 4.8! Use vc_is_frontend_editor instead. in /home/hgfzkszdgj2c/public_html/aspire-programme/wp-includes/functions.php on line 6125
ASPIRE, Author at ASPIREKH - Page 26 of 31

ការប្រែទម្លាប់ពីការទុកដីអោយទំនេរចោល មកជាការដាំដុះគ្រប់រដូវ និងជាប្រចាំ របស់កសិករបណ្តុំអាជីវកម្មបន្លែ ខេត្តកោះកុង

ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តកោះកុង សហការជាមួយភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ បានចុះពិនិត្យវឌ្ឍនភាពចម្ការ បង្ហាញពីដំណាំបន្លែកម្មវិធី ASPIRE របស់កសិករឈ្មោះ ប៊ុន ង៉ែត ស្ថិតក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល។ កសិករបានដាំត្រសក់លើផ្ទៃដីក្នុងចម្ការបង្ហាញទំហំ ៧៥០ ម៉ែត្រការ៉េ និងសណ្តែកកួរ លើផ្ទៃដីទំហំ ៣០ ម៉ែត្រការ៉េ..

Read More

ការពិនិត្យសារធាតុគីមីក្នុងបន្លែ ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ

នាថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារនៃមន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានរៀបចំការអនុវត្តការពិនិត្យរកសារធាតុគីមីក្នុងបន្លែ ដែលប្រមូលសំណាកមកពីសមាជិកបណ្តុំអាជីវកម្មបន្លែ ឃុំគោកស្រុក ស្រុកតំបែរ ដើម្បីពិនិត្យ និងវិភាគរកសារធាតុពុលគីមី បន្ទាប់ពីមន្ត្រីបានទទួលការបណ្តុះបណ្តាល..

Read More

ការធ្វើតេស្តយកសំណាកវិភាគលើបន្លែក្នុងបន្ទប់ពិសោធន៍ នៅមន្ទីរកសិកម្មខេត្តស្វាយរៀង

នាថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោក ហួ សុខម៉េង អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានដឹកនាំក្រុមការងារមន្ទីរពិសោធន៍ មានសមាសភាពចូលរួមពី លោកសូ សាមឿន និងកញ្ញា មាស មុន្នីរ័ត្ន មន្រ្តីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក អ៊ឹម វណ្ណា ប្រធានការិយាល័យកៅស៊ូ បានចុះយកសំណាកបន្លែ ដើម្បីធ្វើការវិភាគរកសារធាតុគីមី មានបន្លែដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ននោងជ្រុង និងត្រសក់ របស់កសិករឈ្មោះ ផាត់ ផួន...

Read More

ការធ្វើតេស្តយកសំណាកវិភាគលើបន្លែក្នុងបន្ទប់ពិសោធន៍ នៅមន្ទីរកសិកម្មខេត្តក្រចេះ

នាថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារនៃមន្ទីរកសិកម្មខេត្ត បានរៀបចំការអនុវត្ត ការពិនិត្យសារធាតុគីមីក្នុងបន្លែ ដែលមានការប្រមូលសំណាកមកពីបណ្តុំអាជីវកម្មបន្លែ ដើម្បីយកមកពិនិត្យ និងវិភាគរកសារធាតុពុលគីមីបន្ទាប់ពីក្រុមជំនាញបានបណ្តុះបណ្តាលរួចពីខេត្តកណ្តាល..

Read More

ការប្រមូលកសិផលរបស់បណ្តុំអាជីវកម្មឳឡឹកលឿង ខេត្តពោធិ៍សាត់

-កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២ នៅភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រុមបណ្តុំអាជីវកម្មផលិតដំណាំឪឡឹកពណ៌លឿង លើផ្ទៃដីចំនួនជាង ២០០០ម៉ែត្រការ៉េ ដែលកំពុងប្រមូលផលជាបណ្តើរៗ បានចំនួន ៣០០គ.ក លក់បានតម្លៃ ១៥០០រៀលក្នុង១គ.ក សរុបទឹកប្រាក់បានចំនួន ៤៥០០០០រៀល..

Read More

វឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

កាលពីថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ លោក ច្រេស សំអាត ភ្នាក់ងារផ្យាយឃុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ..

Read More

ការធ្វើតេស្តយកសំណាកវិភាគលើបន្លែក្នុងបន្ទប់ពិសោធន៍ នៅមន្ទីរកសិកម្មខេត្តកំពង់ចាម

ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅបន្ទប់វិភាគសារធាតុគីមីក្នុងបន្លែ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានយកសំណាកបន្លែពីសមាជិកបណ្តុំអាជីវកម្មបន្លែសំបួរមាស ដែលបានគាំទ្រដោយកម្មវិធី ASPIRE ចំនួន ៤ ប្រភេទបន្លែយកមកវិភាគមានដូចជា ៖ ត្រសក់ចំណារ, ត្រប់ស្រួយ, ស្ពៃក្រញាញ់, ស្ពៃខាត់ណាដើម..

Read More

ការធ្វើតេស្តយកសំណាកវិភាគលើបន្លែក្នុងបន្ទប់ពិសោធន៍ នៅមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ

ក្រុមការងារអនុកម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ ដែលមាន លោក អៀង ថងអ៊ុន និងកញ្ញា ភឹម សំណាង មន្ត្រីការិយាល័យក្សត្រសាស្ត្រនិងផលិតភាពកសិកម្ម និងជាមន្ត្រីដែលបានចូលរួមការបណ្តុះបណ្តាលស្តីពី ការធ្វើតេស្តសំណាកវិភាគ នៅខេត្តកណ្តាលកាលពីពេលថ្មីៗ បានអនុវត្តការធ្វើតេស្តក្នុងបន្ទប់ពិសោធន៍ ដែលមានសកម្មភាព ដូចខាងក្រោម..

Read More

សកម្មភាពបង្កាត់ត្រីអណ្ដែង របស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី ខេត្តឧត្តរមានជ័យ

លោក មុំ សាយន្ត័ នាយរង ខណ្ឌរដ្ឋបាលជលផល បានសហការជាមួយក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE ប្រចាំស្រុកចុងកាល់ និងទីប្រឹក្សាកម្មវិធី ASPIRE បានធ្វើបទបង្ហាញ អនុវត្តជាក់ស្ដែងស្ដីពី ការបង្កាត់ត្រីអណ្ដែង ដល់កសិករគំរូ និងគណកម្មការបណ្ដុំអាជីវកម្មចិញ្ចឹមត្រី ក្នុងគោលបំណងដើម្បីបង្កើនបរិមាណផលិត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលមានសមាជិកចូលរួមចំនួន១៦នាក់/ស្រី៧នាក់ ស្ថិតនៅភូមិតាណូក ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ..

Read More

សកម្មភាពទិញលក់មាន់ស្រែ របស់បណ្ដុំអាជីវកម្មមាន់ស្រែ ភូមិអំពិលផ្អែម ខេត្តកណ្តាល

ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ លោកស្រី សៅ បន ប្រធានបណ្ដុំអាជីវកម្មមាន់ស្រែភូមិអំពិលផ្អែម ស្ថិតក្នុងភូមិអំពិលផ្អែម ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដែលបានចងក្រង និងបង្កើតក្នុងឆ្នាំ ២០២១ ដោយគាំទ្រពីកម្មវិធី ASPIRE បានលក់មាន់រស់ ចំនួន១២០ក្បាល ស្មើនឹង ១៨០គ.ក ឱ្យទៅអ្នកប្រមូលទិញក្នុងកិច្ចសន្យា ក្នុងតម្លៃ១គ.ក/១៧០០០៛ ..

Read More