Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ព្រះវិហារ និងខេត្តស្វាយរៀង

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ព្រះវិហារ និងខេត្តស្វាយរៀង

កម្មវិធី ASPIRE-AT ៖

——————-

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ព្រះវិហារ និងខេត្តស្វាយរៀង។

 

១).ខេត្តសៀមរាប៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់ថ្នាក់ដឹកនាំ និងវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មផលិតបន្លែរីករាយ នៅឃុំសង្វើយ ស្រុកជីក្រែង ចំនួន ២ វគ្គ រួមាន៖ (១).នៅវត្តប្រម៉ា ភូមិថ្នល់ដាច់ ដែលមានអ្នកចូលរួមសរុប ២0 នាក់ ក្នុងនោះមានស្រ្តី ៩ នាក់ (២).នៅភូមិតាព្រំ ដែលមានអ្នកចូលរួមសរុប ២៥ នាក់ ក្នុងនោះមានស្រ្តី ១៥ នាក់។

ប្រធានបទនៃវគ្គទាំងពីរខាងលើ មានដូចខាងក្រោម៖

(១).វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ៖

  • ការថែទាំ មុន​ពេល ​និងក្រោយពេលប្រមូលផល
  • ការប្រើប្រាស់ថ្នាំកសិកម្ម
  • ការប្រមូលផល
  • ការរក្សាទុកក្នុងម្លប់ ឬ គ្រប ដើម្បីបន្ថយការរំហួតជាតិទឹក
  • ការជ្រើសរើសធ្វើចំណាត់ថ្នាក់
  • ការថែទាំក្រោយពេលប្រមូលផល
  • ការវេចខ្ចប់ និងស្តុកទុក
  • ការដឹកជញ្ជូន
  • ការលើកដាក់ពីចម្ការបន្ទាប់ពីប្រមូលផលភ្លាមៗ
  • ការរក្សាទុក ឬ ស្តុកទុក
  • ការដឹកជញ្ជូន
  • ផលិតកម្មតាមកិច្ចសន្យា

(២).វគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ៖

  • ភាពធន់នឹងអាកាសធាតុ
  • កិច្ចការពាសុវត្ថិភាពបរិស្ថាន និងសង្គម
  • យន្តការដោះស្រាយបណ្តឹងសារទុក្ខ។

*លទ្ធផល៖

  • សមាជិកសហគមន៍កសិកម្មយល់ដឹងអំពីបច្ចេកទេសមុន​ពេល និងក្រោយពេលប្រមូលផល
  • សមាជិកសហគមន៍កសិកម្មយល់ដឹងអំពីការរក្សាគុណភាព (រូបរាង និងរសជាតិ) និងផលិតផល
  • សមាជិកសហគមន៍កសិកម្មយល់ដឹងនូវគុណភាព និងសុវត្ថិភាពចំណីអាហារ
  • សមាជិកយល់ដឹងអំពីផលិតផលទទួលបានតម្រូវការរបស់ទីផ្សារ
  • យល់ដឹងអំពីបច្ចេកទេសផលិតកម្មកសិកម្ម ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
  • អនុវត្តកិច្ចការសុវត្ថិភាព
  • ការគ្រប់គ្រងវិវាទ។
  •  

 

២).ខេត្តព្រះវិហារ​៖ បានរៀបចំកម្មវិធីចំនួន ២ រួមមាន៖

(១).វគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មចំនួន ៤ រួមមាន៖ ១.​ម្រេច​ស្រយ៉ង់កោះកេរ្តិ៍ព្រះវិហារ ដែលមានអ្នកចូលរួមសរុប ៣៣ នាក់ ក្នុងនោះមានស្រ្តី ១៥ នាក់ នៅទីស្នាក់ការសហគមន៍កសិកម្ម ភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ២.ស្ទឹងសែនមនោរម្យ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៣ នាក់ នៅទីស្នាក់ការសហគមន៍កសិកម្ម ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ៣.ធ្មាណាឡាគិរីសាមគ្គីសែនជ័យ ដែលមានចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ២១នាក់ នៅទីស្នាក់ការសហគមន៍កសិកម្ម ភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន និង ៤.តស៊ូសែនជ័យ ដែលមានចូលរួម ៣០ នាក់ ក្នុងនោះមានស្រ្តី ២៦ នាក់ នៅទីស្នាក់ការសហគមន៍កសិកម្ម ភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ដែលមានអ្នកចូលរួមសរុបទាំងអស់ ១២៣ នាក់ ក្នុងនោះមានស្រ្តី ៧៥ នាក់។

វគ្គនេះ មានប្រធានបទ ដែលបានធ្វើបទបង្ហាញជូនសិក្ខាកាម មានដូចខាងក្រោម៖

–ភាពធន់និងអាកាសធាតុ​ 

–កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម

–ការវិភាគនិងកំរឹតផលប៉ះពាល់

–យន្ដការដោះស្រាយបណ្ដឹងសារទុក្ខ

–សមភាព សមធម៍ និងតួនាទីយេនឌ័រ។

កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ​​ និងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE-AT) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងព្រះវិហារ

(២).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះស្វាយចន្ទីពីកសិករនាំមុខ ស៊ន គា ទៅសមាជិកសហគមន៍កសិកម្មក្របៅព្រហ្មទេព នៅភូមិគូលែនត្បូង ដែលមានអ្នកចូលរួមសរុប ៨០ នាក់ ក្នុងនោះមានស្រ្តី ៥៤ នាក់ និងនៅភូមិក្របៅ ដែលមានអ្នកចូលរួមសរុប ៥៦ នាក់ ក្នុងនោះមានស្រ្តី​ ១២ នាក់ នៃឃុំគូលែនត្បូង ស្រុកគូលែន។

កម្មវិធីនេះ មានប្រធានបទ ដែលបានធ្វើបទបង្ហាញជូនសិក្ខាកាម មានដូចខាងក្រោម៖

*ការអនុវត្តបង្ហាញ និងកសិករអនុវត្តជាក់ស្ដែង៖

-ការតែងមែកស្វាយចន្ទី

-ការដាក់ជីគល់

-ការការពារ​ និងកម្ចាត់សត្ធល្អិតចង្រៃ

-ការបាញ់ថ្នាំស្មៅ

-របៀបបាញ់ថ្នាំបំប៉នត្រួយផ្កា។

*ជាលទ្ធផល៖ កសិករដែលជាសមាជិកសហគមន៍កសិកម្មបានយល់ដឹងអំពី បច្ចេកទេស ថែទាំដំណាំ​ ស្វាយចន្ទី និងអាចអនុវត្ត មានដូចខាងក្រោម៖

-ការបាញ់ថ្នាំសម្លាប់ស្មៅ

-ការតាក់តែងមែកស្វាយចន្ទី

-ការដាក់ជីគល់

-ការការពារ និងការកម្ចាត់សត្ធល្អិតចង្រៃ

-របៀបបាញ់ថ្នាំបំប៉នត្រួយ និងផ្កា។

 

 

៣).ខេត្តស្វាយរៀង៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ នៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ដែលមានអ្នកចូលរួមសរុប ២៥ នាក់ ក្នុងនោះមានស្រ្តី ១៧ នាក់។

គោលបំណងនៃវគ្គនេះ គឺការកែប្រែទម្លាប់ពីការចិញ្ចឹមតាមបែបយកថាផល ឱ្យក្លាយទៅជាការចិញ្ចឹមតាមបែបបច្ចេកទេស និងស្របតាមតម្រូវការទីផ្សារ។

វគ្គនេះមានចំណុចសំខាន់ៗ ដូចខាងក្រោម៖

១.ការជ្រើសរើសទីតាំង

២.ការជ្រើសរើសពូជ

៣.ការថែទាំ

៤.ការប្រើប្រាស់ចំណី

៥.ការប្រើប្រាស់វ៉ាក់សាំង និងថ្នាំព្យាបាល

៦.វិធានការជីវសុវត្ថិភាព

៧.ផលប៉ះពាល់បរិស្ថានសង្គម

៨.ការដឹកជញ្ជូនផលិតផលទៅលក់នៅទីផ្សារ

៩.បច្ចេកទេសប្រមូលផល និងការទុកដាក់ផលិតផល

១០.ការកត់ត្រាចំណូលចំណាយការចិញ្ចឹមមាន់សាច់។

 

 

Leave a Reply

Your email address will not be published.