Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្ពុជាបានទទួលការអនុញ្ញាតជាផ្លូវការ​ពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមការនាំចេញ​ផ្លែទុរេនស្រស់ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន

កម្ពុជាបានទទួលការអនុញ្ញាតជាផ្លូវការ​ពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមការនាំចេញ​ផ្លែទុរេនស្រស់ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន

 

 

កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ដែលជាសេនាធិការ និងយន្តការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជំរុញឲ្យមានការនាំ​ចេញ​​កសិផលទៅទីផ្សារបរទេស បានចូលរួមគាំទ្រអគ្គនាយកដ្ឋាន​កសិកម្ម (GDA) ក្នុងដំណើរការរៀបចំពិធីសារនាំចេញ​ផ្លែទុរេនស្រស់ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន តាំងពីឆ្នាំ២០២៤ មកម្ល៉េះ។ ជាលទ្ធផលកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាបានទទួលការអនុញ្ញាតជាផ្លូវការ​ពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមការនាំចេញ​ផ្លែទុរេនស្រស់ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពី GACC បានវាយតម្លៃ និងយល់ព្រមលើសំណើចុះបញ្ជីចម្ការ​ធុរេនចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណី​អាហាររបស់ប្រទេសចិន។

សម្រាប់ព័ត៌មានលម្អិត៖ https://www.msn.com/en-xl/money/other/cambodia-can-now-ship-fresh-durians-to-china-after-over-100-farms-packing-facilities-approved/ar-AA1I6iuV?ocid=msedgdhp&pc=EDGEESS&cvid=527e27f9c3ef46df8a7d4ad726d28280&ei=40

 

 

 

Leave a Reply

Your email address will not be published.