Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិតាគ្រាប ឃុំព្នៅ១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង

មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិតាគ្រាប ឃុំព្នៅ១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង

 

កម្មវិធី ASPIRE-AT ខេត្តព្រៃវែង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិតាគ្រាប ឃុំព្នៅ១ ស្រុកស៊ីធរកណ្ដាល។

សមាសភាពចូលនៅក្នុងមហាសន្និបាតនេះ រួមមាន៖ លោក លាង ហៀង ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស៊ីធរកណ្ដាល លោក វ៉ែន វឹង សមាជិកក្រុមប្រឹក្សាឃុំ (ជំទប់ទី២) ឃុំព្នៅ១ ស្រុកស៊ីធរកណ្តាល មន្រ្តីទទួលបន្ទុកអនុវត្តកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត និងទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត និងពលរដ្ឋសរុបចំនួន ៥៨នាក់ (ស្រី ៥១នាក់)។

លទ្ធផលសម្រេចបាន៖

– បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល៖ (១).លោក វន់ វ៉ាន (ជាប្រធាន) (២).លោកស្រី យិន ហុក (ជាអនុប្រធាន) (៣).លោកស្រី មាស ឡា (ជាបេឡា) (៤).លោកស្រី ឃុំប៊ុន ថេត (ជាលេខា) និង(៥).លោកស្រី សួន ផៃ (ជាសមាជិក)

– បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យ៖ (១).លោកស្រី មាស លី (ជាប្រធាន) (២).លោកស្រី ទឹម ឆយ (ជាអនុប្រធាន) និង (៣).លោកស្រី និង ឃន (ជាសមាជិក)

– បានឯកភាព កំណត់ឈ្មោះ សហគមន៍កសិកម្ម កសិករជោគជ័យតាគ្រាប

– បានអនុមុ័តលើប្រាក់ភាគហ៊ុន និងសមាជិកភាព៖ (១).ប្រាក់ភាគហ៊ុនចំនួន ៥0,000 រៀល/ហ៊ុន (២). ប្រាក់សមាជិកភាពចំនួន ៥000រៀល/ឆ្នាំ (១ឆ្នាំប្រមូលម្តង)

– បានឯកភាពលើកម្មវត្ថុមុខរបរ៖ (១).ឥណទានកសិកម្ម (២).ទិញលក់ធាតុចូលកសិកម្មសម្រាប់សមាជិក (៣).ផលិតមាន់សាច់ និង (៤).ផលិតស្រូវពូជ

– បានឯកភាព ក្នុងការរៀបចំឯកសារគតិយុត្តិនានា ដើម្បីចុះបញ្ជីទទួលស្គាល់ជាផ្លូវការពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ធ្វើយ៉ាងណាគឺមិនអនុញ្ញាតអោយលើស ៣០ ថ្ងៃ ចាប់ពីថ្ងៃមហាសន្និបាតនេះឡើយ៕

 

 

Leave a Reply

Your email address will not be published.