កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ លោក ដាង ហឿង ទៅសមាជិកសហគមន៍កសិកម្មក្តីសង្ឍឹមបឹងព្រះ នៅភូមិស្នែរាន ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង
កម្មវិធី ASPIRE-AT ខេត្តព្រៃវែង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ លោក ដាង ហឿង ទៅសមាជិកសហគមន៍កសិកម្មក្តីសង្ឍឹមបឹងព្រះ នៅភូមិស្នែរាន ឃុំបឹងព្រះ ស្រុកបាភ្នំ ដែលមានអ្នកចូលរួមសរុប ៣៣នាក់ (ស្រី ២៥នាក់)។
កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
– បច្ចេកទេសថែទាំកូនមាន់ និងមានជំទង់
– ពេលវេលា និងបច្ចេកទេសធ្វើវ៉ាក់សាំងកូនមាន់ និងមាន់សាច់ (វ៉ាក់សាំងញូវកាស វ៉ាក់សាំងអុត វ៉ាក់សាំងហ្កាមបូរ៉ូ វ៉ាក់សាំងអាសន្នរោគ)
– ពេលវេលា និងបច្ចេកទេសធ្វើវ៉ាកសាំងរំលឹក និងការទំលាក់បរាសិត
– ខ្លីៗអំពីវិធានការការពារសំខាន់ៗ (អនាម័យ និងជីវសុវត្តិភាពទ្រុងកូនមាន់ មាន់ជំទង់ ការរក្សាកំដៅកូនមាន់)។
ការចែករំលែកចំណេះដឹង និងអនុវត្តជាក់ស្តែងដោយកសិករ គឺមានការចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្មពីអ្នកចូលរួមទាំងអស់ ដោយចូលរួមអនុវត្តជាក់ស្តែង និងមានការតាំងចិត្តខ្ពស់ក្នុងការអនុវត្តពេលត្រឡប់ទៅផ្ទះរៀងៗខ្លួន។



