ក្នុងពេលនេះ កសិករ ឡឹក ប៊ុនធឿន កំពុងដាំបន្លែត្រសក់លើផ្ទៃដី ៣៥ អារ ដែលមានអាយុ២១ថ្ងៃ និងគ្រោងចាប់ប្រមូលផលនៅដើមខែមិថុនា ខាងមុខនេះ ក្នុងបរិមាណផលរំពឹងទុក ៨តោន ដោយលក់បោះដុំក្នុងកិច្ចសន្យា បានថ្លៃ ២០០០រៀលក្នុង១ គីឡូក្រាម។ ការដាំត្រសក់ខាងលើនេះ គឺជាការដាំវគ្គទី២ ដោយក្នុងវគ្គទី១ បានប្រមូលផលការពីខែមេសា កន្លងទៅ និងបានបរិមាណផលសរុប១០តោន។
ក្រុមការងារទីផ្សារកម្មវិធីASPIRE និងភ្នាក់ងារផ្សព្វផ្សាយឃុំ លោក ផាន់ តុលា ប្រចាំឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល បានចុះប្រមូលទិន្នន័យកសិផលភ្ជាប់នឹងតម្លៃទីផ្សារ ប្រចាំខែឧសភា ពីបណ្ដាសមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពភូមិឈើទាល ឃុំព្រែកអញ្ចាញ ដែលមានប្រធានបណ្ដុំឈ្មោះ ហេង សំអាត ។
ក្រុមការងារនៃមន្ទីរកសិកម្មខេត្ត កម្មវិធីASPIRE បានរៀបចំការប្រើប្រាស់សម្ភារពិសោធន៍ និងការវិភាគគុណភាពបន្លែ ផ្លែឈើ ដែលមានការប្រមូលសំណាកមកពីបណ្តុំអាជីវកម្មដែលគាំទ្រដោយកម្មវិធីASPIRE ខេត្តពោធិ៍សាត់ ដើម្បីយកមកពិនិត្យ និងវិភាគរកសារធាតុពុលគីមីនៅក្នុងបន្លែ ដែលបានដាំដុះតាមបណ្តុំអាជីវកម្ម
ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោក ដុក សារ៉េន ភ្នាក់ងារផ្យាយឃុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIRE ប្រចាំឃុំអមលំាង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានចុះពិនិត្យ និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ និងអគារប្រមូលផ្តុំកសិផល នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងតម្រង់ទិសការអនុវត្តកម្មវិធី ASPIRE ក្រោមអធីបតីភាព ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាសហប្រធានតម្រង់ទិសកម្ម្មវិធី ASPIRE លោក ស៊ន វិចិត្រ ប្រធានលេខាធិការដ្ឋានកម្មវិធីASPIRE និងសហការីអមដំណើរ ដោយមានការសម្របសម្រួលពីលោកអនុប្រធានមន្ទីរកសិកម្មខេត្ដស្ទឹងត្រែង និងមន្រ្ដីពាក់ព័ន្ធ បានបន្ដចុះពិនិត្យ និងសួរសុខទុក្ខ ប្រធាន និងសមាជិកបណ្ដុំអាវីវកម្មចំនួន ២ បណ្ដុំ ដែលគាំទ្រដោយកម្មវិធី ASPIRE
លោកស្រី ទេព សុផល ភ្នាក់ងារផ្សព្វផ្សាយប្រចាំឃុំស្វាយអំពារ ស្រុកមុខកំពូលខេត្តកណ្ដាល បានចុះទៅសម្របសម្រួលបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពភូមិស្វាយអំពារ ដើម្បីពិនិត្យមើលដំណើរការដាំដុះដំណាំរបស់ ថ្នាក់ដឹកនាំ និងសមាជិកក្នុងបណ្ដុំ និងធ្វើការស្រង់ទិន្នន័យទីផ្សារកសិផលប្រចាំខែឧសភា ឆ្នាំ២០២២
ការផ្តល់ធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងដាំដុះបន្លែ ចំនួន១៦គ្រួសារ សុទ្ធសឹងជាគ្រួសារមានប័ណ្ណក្រីក្រដែលជាបណ្តុំអាជីវកម្មនៅភូមិកោះកែវ ភូមិភ្នំក្រិញ ភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។ នេះជាការផ្តល់ធាតុចូលលើកទី៥ហើយ នៃគម្រោង RUSH-IT ខេត្តប៉ៃលិន
ស្ថិតនៅក្នុងស្ថានភាពធូរស្រាលនៃការរីករាលដាល និងកំពុងរងផលប៉ះពាល់បណ្ដាលមកពីជំងឺកូវីដ ១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើនជម្រុញការងារចុះត្រួតពិនិត្យតម្រង់ទិសសកម្មភាពការអនុវត្ដ កម្មវិធី និងគម្រោងនានា ស្របតាមគោលដៅអភិវឌ្ឍវិស័យកសិកម្ម ពិសេសជម្រុញបង្កើនផលិតកម្មស្បៀង ដើម្បីសម្របទៅតាមបរិបថគន្លងថ្មី រៀនរស់ជាមួយកូវីដ ១៩ ។
សកម្មភាពចុះត្រួតពិនិត្យវឌ្ឍនភាព និងតម្រង់ទិស នៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធាន គណៈកម្មការដឹកនាំកម្មវិធី ASPIRE និង លោក ស៊ន វិចិត្រ ប្រធានលេខាធិការដ្ឋានកម្មវិធីASPIRE
ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាម ដែលជាមន្ត្រីជំនាញនៃកម្មវិធីASPIRE មកពីខេត្តចំនួន ៨ រួមមាន៖ ខេត្តតាកែវ, កែប, កំពត, ព្រៃវែង, ស្វាយរៀង, កំពង់ធំ, កំពង់ស្ពឺ និងខេត្តកណ្ដាល ដែលមានសិក្ខាកាមសរុប ២៦ នាក់ ស្រី ៧នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យលើជំនាញ ស្ដីពី ការប្រើប្រាស់សម្ភារពិសោធន៍ និងការវិភាគគុណភាព បន្លែ ផ្លែឈើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីASPIRE ។