Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការប្រមូលផលមើមឆៃថាវរបស់បណ្តុំកសិករ

ការប្រមូលផលមើមឆៃថាវរបស់បណ្តុំកសិករ

ខេត្តសៀមរាប៖

ក្រុមការងារនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានចុះតាមដានពិនិត្យការដាំដុះ និងការប្រមូលផលមើមឆៃថាវរបស់ក្រុមផលិត ជាពិសេសកសិករឈ្មោះ ស៊ា ស៊ីណាត ភេទប្រុស លេខទូរស័ព្ទ ០៧១ ៣៤៥ ៧២៦៤ ជាសមាជិកក្នុងបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពអញ្ចាញ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។ គាត់បញ្ជាក់ថា ការដាំឆៃថាវមានរយៈពេល ៤០ ទៅ ៤៥ថ្ងៃ បានទទួលផល។

លោក ស៊ា ស៊ីណាតបានប្រមូលផលឆៃថាវមួយថ្នាល លើផ្ទៃដីប្រមាណ ៧៥០ម៉ែត្រការ៉េ ទទួលបានផល ១ ៣០០គីឡូក្រាម ហើយគាត់បានលក់ អោយឈ្មួញក្រៅកិច្ចសន្យាឈ្មោះ វណ្ឌ ឡង ភេទប្រុស រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប លេខទូរស័ព្ទ ០៦៦ ៦១៥ ៦៤៣ ក្នុងតម្លែ ៨០០រៀល ក្នុង១គីឡូក្រាម។ ផលិតផលឆៃថាវនេះ ឈ្មួញលើកយកទៅលក់បន្ត នៅផ្សារសាមគ្គី និង ផ្សារលើ៕

Leave a Reply

Your email address will not be published.