នៅថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះក្រុមការងារនៃកម្មវិធីASPIREប្រចាំខេត្តបាត់ដំបងនិងក្រុមការងារនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកថ្មគោល បានចុះទៅជួបកសិករបណ្តុំអាជីវកម្មមាន់ និងបណ្តុំអាជីវកម្មបន្លែស្ថិតនៅនៅភូមិតាសី និងភូមិអង់ខាងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រុមការងារបានចុះផ្ទាល់ទៅជួបក្រុមកសិករគឺដើម្បីពិនិត្យស្វែងយល់និងរកដំណោះស្រាយពីផលលំបាកផ្សេងៗដែលកសិករកំពុងជួបប្រទះដូចជាបញ្ហាបច្ចេកទេសទៅនឹងភាពធន់នៃការប្រែប្រួលអាកាសធាតុនិង បញ្ហាទីផ្សារជាដើម។
ក្រុមការងារនៃកម្មវិធីASPIRE ក៏ដូចជាក្រុមការងារមន្ត្រីកសិកម្មប្រចាំខេត្តបាត់ដំបងក៏បានជម្រុញឲ្យកសិករបន្តដំាបន្លែនិងចិញ្ចឹមសត្វកាន់តែផុសផុលដើម្បីធានាបន្ថែមទៀតឲ្យផលិតកម្មស្បៀងបានគ្រប់គ្រាន់និងមានសុវត្ថិភាព។