មាន​ចំណេះ​ពិត​បង្កើត​ចំណូល​ជា​ប្រចាំ​និង​ប្រឈម​ហានិភ័យ​កាន់តែ​តិច​!​ | ASPIRE CAMBODIA

លោកអ៊ំ   សំ សាវ៉ន  អាយុ ៧០ ឆ្នាំ  ជាកសិករ រស់នៅក្នងភូមិ ពលកម្ម    ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ​ហើយដោយ​សារ​តែ​ការធ្វើស្រែតែមួយមុខ និងមានចំណូលមិនគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមគ្រួសារ លោកអ៊ំក៏បានពង្រីកមុខរបរបន្ទាប់បន្សំបន្ថែមតាម​រយៈការ​ចិញ្ចឹមមាន់ដែល​អាច​រក​កំរៃបាន​ខ្លះទៀត​សម្រាប់ចិញ្ចឹមគ្រួសារ។

ដោយមើលឃើញថាការចិញ្ចឹមមាន់ប្រើកម្លាំងពលកម្មតិចតួចហើយជា​កិច្ច​ការ​ដែល​មិន​តម្រូវ​ឲ្យ​ចាក​ឆ្ងាយពីផ្ទះ លោកអ៊ំ​ក៏​ចាប់​ផ្តើម​ធ្វើការ​ចិញ្ចឹមតែ​ម្តង​បើទោះបីជា​មិនមានការយល់ដឹង​​ពី​បច្ចេកទេសនៃ​ការ​ចិញ្ចឹម​រ​និង​គ្មាន​ទ្រង់ត្រឹមត្រូវ​ក៏​ដោយ​នោះ។​ជា​លទ្ធ​ផល​ការ​ចិញ្ចឹម​របស់​លោក​អ៊ំ​ សាវ៉នគឺ​បាន​ផល​មាន់ត្រឹម​តែ​អាចផ្គត់​ផ្គង់សម្រាប់ជា​ម្ហូប​ក្នុងគ្រួសារ​តែ​ប៉ុណ្ណោះ។​

ការ​ចិញ្ចឹម​មាន់​បាន​មួយ​រយៈពេល​មកតែបែរជាចំនួន​មាន់​កាន់តែថ​យចុះ​ លោក​ អ៊ំ​ សាវ៉ន​ក៏​បាន​ស្វះស្វែង​រក​ចំណេះ​ដឹង​បន្ថែម​ពី​ការ​ចិញ្ចឹម​នេះហើយ​នៅ​ឆ្នាំ​២០១៨​លោក​អ៊ំ​​បាន​ចូល​រួមជា សមាជិកក្រុមផលិតរបស់កម្មវិធី ASPIRE និងមានការគាំទ្របច្ចេកទេសពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។ លោកអ៊ំសាវ៉ន​បាន​ឲ្យដឹងថា បន្ទាប់ពីការចិញ្ចឹមមាន់បាន ១ ឆ្នាំ រួចមក អ៊ំអាច​មាន​មាន់សម្រាប់លក់ពី ១០០ ក្បាល ទៅ ១៥០ ក្បាល ជាប្រចាំ​ ដោយលក់បាន តម្លៃ ១៥០០០ រៀល ក្នុងមួយគីឡូក្រាម​និងទា​កាប៉ាចំនួន ៣២ក្បាលដោយលក់បាន១៤០០០រៀល ​ក្នុង១គីឡូក្រាម​។ គាត់បានបញ្ជាក់ទៀតថាតាម​រយៈការ​លក់​កន្លងទៅគាត់ទទួលបានចំណូលពីការលក់មាន់ ប្រមាណជា ២លានរៀល ហើយគាត់ចំណាយប្រមាណ ៤០ ម៉ឺនរៀលលើចំណី​និង​របស់​របរ​ផ្សេង​ៗ​។ ហេតុដូចនេះគាត់អាចចំណេញ ប្រមាណ ១,៦ លានរៀល ដោយមិនគិតពីមាន់ដែលគាត់​យក​មក​ធ្វើ​ម្ហូបជាប្រចាំ​ប្រហែលជាង២០ក្បាលនោះទេ។

ថ្លែងក្នុងសំដីមួយៗ អ៊ំប្រុសបានលើកឡើងថា បន្ទាប់ពីចូលក្នុងកម្មវិធី ASPIRE នៅឆ្នាំ ២០១៨ មកនោះ គាត់បានរៀបចំទ្រុងមាន់ជាថ្មី ធំជាងមុនទិញមេមាន់ពូជបន្ថែម និងសម្ភារជំនួយដល់ការចិញ្ចឹមមាន់ រួមនិងស្វះស្វែងរៀនបច្ចេកទេសថ្មីៗក្នុងការថែទាំមាន់ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ដោយមានភាពជឿជាក់លើខ្លួនឯង និងមានការអនុវត្តន៍ផ្ទាល់ជាប្រចាំរួចមក អ៊ំ សាវ៉ន​បាននិយាយថា “ការទទួលបានជោគជ័យក្នុងការចិញ្ចឹមមាន់នេះ ក៏មិនមែនអាស្រ័យលើជំនួយពីកម្មវិធី ឬគម្រោងរហូតនោះទេ គឺយើងត្រូវយកចិត្តទុកដាក់ឧស្សាហ៍ព្យាយាម​ ចេះសួរនាំអ្នកដែលមានបទពិសោធន៍ល្អៗ ហើយផ្លាស់ប្តូរគំនិតថ្មីៗ ពិសេសមានការ​តាមដាន​យ៉ាង​ដិត​ដល់​ទៅ​លើ​បញ្ហា​នៃ​ជំងឺ​ ការ​ប្រែប្រួលអាកាសធាតុ​និង​ប្រើប្រាស់​ថ្នាំ​សង្កូវ​ផ្សេងៗ​ឲ្យ​បាន​ត្រឹម​ត្រូវ​ បើមិនដូច្នោះទេ ប្រាកដជាជួបបញ្ហាមិនខាន។”

លោកអ៊ំក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ មន្ត្រីអនុវត្តន៍កម្មវិធី ASPIRE ដែលបានជួយបណ្តុះបណ្តាល និងចុះមកប្រឹក្សាបច្ចេកទេសញឹកញាប់នាពេលកន្លងមក។ លោកអ៊ំបានលើកទឹកចិត្តដល់ កសិករនៅក្នុងខេត្តព្រះវិហារ ងាកមកចិញ្ចឹមមាន់ ដើម្បីបង្កើនប្រាក់ចំណូល និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង​​និងការធ្វើចំណាក់ស្រុក ហើយក្នុងខេត្តនេះមានវត្ថុធាតុដើម និងអាកាសធាតុអំណោយផលក្នុងការចិញ្ចឹមមាន់ទាផងដែរ។

Copy link
Powered by Social Snap
Aspire Cambodia

FREE
VIEW