នៅថ្ងៃទី១៥កើតខែបុស្ស ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ្រប់គ្រង អនុកម្មវិធី ASPIRE ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ ចូលរួមពីធីចែកកូនមាន់ ដែលមានអាយុ២១ថ្ងៃចំនួន៣០០ក្បាលនិងបានធ្វើវ៉ាក់ សំាង ចំនួន៣ដង (ញូកាស អុត និងរំលឹកញូកាស) ជូនដល់កសិករចំនួន២៥គ្រួសារដោយមួយ គ្រួសារៗទទួលបានកូនមាន់ចំនួន១២ក្បាលស្ថិតនៅភូមិព្រៃព្រំមួយ ឃុំរបស់មង្គល ស្រុក មោងឬស្សី ខេត្តបាត់ដំបង។
កម្មវិធីនេះគឺមានវត្តមានកសិករជាច្រើននាក់ មន្រ្តីពេទ្យសត្វ និងបស្សុព្យាបាល ទីប្រឹក្សាគ្រប់គ្រងអនុកម្មិវធី ASPIRE ទីប្រឹក្សា តាមដាន វាយតម្លៃ និងគ្រប់គ្រងព័ត៌មានវិទ្យា ទីប្រឹក្សាសម្របសម្រួលទីផ្សារ និងមានវត្តមាន លោកប្រធានការិយាល័យកសិកម្មស្រុកមោងឬស្សីនៃខេត្តបាត់ដំបង។
កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)ដោយមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងទទួលបន្ទុកក្នុងការអនុវត្តកម្មវិធីនេះប្រចាំខេត្តគឺបានចុះកិច្ចសន្យាជាមួយអង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន (EPDO) កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ កន្លងមក សម្រាប់ គម្រោងផលិតកម្មមាន់ផ្សារភ្ជាប់នឹងទីផ្សារ ក្នុងខេត្តបាត់ដំបង។
ហើយកិច្ចសន្យានេះគឺធ្វើឡើងក្នុងគោលបំណងអោយអង្គការក្រៅរដ្ឋាភិបាលមួយនេះអាចចូលរួមចំណែកជាមួយមន្ទីរកសិកម្មខេត្តក្នុងការជួយលើកស្ទួយដល់កម្រិតជីវភាពរបស់កសិករតាមរយៈការផ្តល់ការបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្ម ការចងក្រងក្រុមនិងការស្វែងរកទីផ្សារដល់កសិករជាដើម។
ហើយក្នុងនោះអង្គការក៏បាន អនុវត្តសកម្មភាព ចងក្រងក្រុមផលិតកម្មចិញ្ចឹមមាន់ចំនួន៤ក្រុម ដែលមានសមាជិកចំនួន៣០០គ្រួសារ ស្រីជាមេគ្រួសារចំនួន១៣៥គ្រួសារ ផងដែរ។