Leave a Reply

Your email address will not be published.

វឌ្ឍនភាពការដាំដុះបន្លែសុវត្ថិភាព តាមបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ​ កម្មវិធីASPIRE ខេត្តស្វាយរៀង

ក្នុងពេលនេះ កសិករ ឡឹក ប៊ុនធឿន កំពុងដាំបន្លែត្រសក់លើផ្ទៃដី ៣៥ អារ ដែលមានអាយុ២១ថ្ងៃ និងគ្រោងចាប់ប្រមូលផលនៅដើមខែមិថុនា ខាងមុខនេះ ក្នុងបរិមាណផលរំពឹងទុក ៨តោន ដោយលក់បោះដុំក្នុងកិច្ចសន្យា បានថ្លៃ ២០០០រៀលក្នុង១ គីឡូក្រាម។ ការដាំត្រសក់ខាងលើនេះ គឺជាការដាំវគ្គទី២ ដោយក្នុងវគ្គទី១ បានប្រមូលផលការពីខែមេសា កន្លងទៅ និងបានបរិមាណផលសរុប១០តោន។

Read More

ទីផ្សារតម្លៃបន្លែសុវត្ថិភាព របស់អ្នកប្រមូលទិញ នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល

ក្រុមការងារទីផ្សារកម្មវិធីASPIRE និងភ្នាក់ងារផ្សព្វផ្សាយឃុំ លោក ផាន់ តុលា ប្រចាំឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល បានចុះប្រមូលទិន្នន័យកសិផលភ្ជាប់នឹងតម្លៃទីផ្សារ ប្រចាំខែឧសភា ពីបណ្ដាសមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពភូមិឈើទាល ឃុំព្រែកអញ្ចាញ ដែលមានប្រធានបណ្ដុំឈ្មោះ ហេង សំអាត ។

Read More

ការប្រើប្រាស់សម្ភារពិសោធន៍ និងការវិភាគគុណភាពបន្លែ-ផ្លែឈើ កម្មវិធី ASPIRE ខេត្តពោធិ៍សាត់

ក្រុមការងារនៃមន្ទីរកសិកម្មខេត្ត កម្មវិធីASPIRE បានរៀបចំការប្រើប្រាស់សម្ភារពិសោធន៍ និងការវិភាគគុណភាពបន្លែ ផ្លែឈើ ដែលមានការប្រមូលសំណាកមកពីបណ្តុំអាជីវកម្មដែលគាំទ្រដោយកម្មវិធីASPIRE ខេត្តពោធិ៍សាត់ ដើម្បីយកមកពិនិត្យ និងវិភាគរកសារធាតុពុលគីមីនៅក្នុងបន្លែ ដែលបានដាំដុះតាមបណ្តុំអាជីវកម្ម

Read More

ការចុះពិនិត្យវឌ្ឍនភាព និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ និងអគារប្រមូលផ្តុំកសិផល នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោក ដុក សារ៉េន ភ្នាក់ងារផ្យាយឃុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIRE ប្រចាំឃុំអមលំាង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានចុះពិនិត្យ និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ និងអគារប្រមូលផ្តុំកសិផល នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

Read More

សកម្មភាពចុះត្រួតពិនិត្យវឌ្ឍនភាព និងតម្រង់ទិស នៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ខេត្តស្ទឹងត្រែង

បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងតម្រង់ទិសការអនុវត្តកម្មវិធី ASPIRE ក្រោមអធីបតីភាព ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាសហប្រធានតម្រង់ទិសកម្ម្មវិធី ASPIRE លោក ស៊ន វិចិត្រ ប្រធានលេខាធិការដ្ឋានកម្មវិធីASPIRE និងសហការីអមដំណើរ ដោយមានការសម្របសម្រួលពីលោកអនុប្រធានមន្ទីរកសិកម្មខេត្ដស្ទឹងត្រែង និងមន្រ្ដីពាក់ព័ន្ធ បានបន្ដចុះពិនិត្យ និងសួរសុខទុក្ខ ប្រធាន និងសមាជិកបណ្ដុំអាវីវកម្មចំនួន ២ បណ្ដុំ ដែលគាំទ្រដោយកម្មវិធី ASPIRE

Read More

ការសម្របសម្រួលបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពភូមិស្វាយអំពារ ដើម្បីពិនិត្យមើលដំណើរការដាំដុះដំណាំ និងប្រមូលផល ខេត្តកណ្តាល

លោកស្រី ទេព សុផល ភ្នាក់ងារផ្សព្វផ្សាយប្រចាំឃុំស្វាយអំពារ ស្រុកមុខកំពូលខេត្តកណ្ដាល បានចុះទៅសម្របសម្រួលបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពភូមិស្វាយអំពារ ដើម្បីពិនិត្យមើលដំណើរការដាំដុះដំណាំរបស់ ថ្នាក់ដឹកនាំ និងសមាជិកក្នុងបណ្ដុំ និងធ្វើការស្រង់ទិន្នន័យទីផ្សារកសិផលប្រចាំខែឧសភា ឆ្នាំ២០២២

Read More