Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពចុះត្រួតពិនិត្យវឌ្ឍនភាព និងតម្រង់ទិស នៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ខេត្តស្ទឹងត្រែង

សកម្មភាពចុះត្រួតពិនិត្យវឌ្ឍនភាព និងតម្រង់ទិស នៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ខេត្តស្ទឹងត្រែង

កម្មវិធី ASPIRE ខេត្តស្ទឹងត្រែង ៖

ការរីកសាយភាយនៃការអនុវត្ដកម្មវិធី និងគម្រោងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់ឱកាសដល់កសិករកម្ពុជា អនុវត្ដកសិកម្មដែលធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ ជម្នះបាននូវឧបសគ្គរារាំងក្នុងផលិតកម្មកសិកម្ម។

 

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីកិច្ចប្រជុំនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដស្ទឹងត្រែង

បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងតម្រង់ទិសការអនុវត្តកម្មវិធី ASPIRE ក្រោមអធីបតីភាព ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាសហប្រធានតម្រង់ទិសកម្ម្មវិធី ASPIRE លោក ស៊ន វិចិត្រ ប្រធានលេខាធិការដ្ឋានកម្មវិធីASPIRE និងសហការីអមដំណើរ ដោយមានការសម្របសម្រួលពីលោកអនុប្រធានមន្ទីរកសិកម្មខេត្ដ និងមន្រ្ដីពាក់ព័ន្ធ។ មុនកិច្ចប្រជុំចាប់ផ្តើម ឯឧត្តមបានទៅពិនិត្យមើលមជ្ឈមណ្ឌលត្រួតពិនិត្យគុណភាពបន្លែ ផ្លែឈើ ដែលមានទីតាំងនៅក្នុងមន្ទីរកសិកម្ម និងមានការធ្វើតេស្តសាកល្បងជាក់ស្តែង ដើម្បីឱ្យដឹងច្បាស់ពីបន្លែសុវត្ថិភាព សម្រាប់អ្នកបរិភោគ។

ឯឧត្តម និងក្រុមការងារ បានបន្ដចុះពិនិត្យ និងសួរសុខទុក្ខ សំណេះសំណាល ពិភាក្សា ប្រធាន ភ្នាក់ងារផ្សព្វផ្សាយឃុំ និងសមាជិកបណ្ដុំអាជីវកម្មចំនួន ២ បណ្ដុំ ដែលគាំទ្រដោយកម្មវិធី ASPIRE រួមមាន:

(១) បណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព ស្ថិតនៅភូមិហាងខូបាន ឃុំសាមគ្គី ក្រុងស្ទឹងត្រែង ខេត្ដស្ទឹងត្រែង និង

(២) បណ្ដុំអាជីវកម្មផលិតកម្មម្នាស់ ស្ថិតនៅភូមិអូរឬស្សីកណ្ដាល ឃុំអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្ដស្ទឹងត្រែង។

 

ក្រោយកិច្ចប្រជុំ ឯកឧត្ដម  ហ៊ាន វណ្ណហន និងក្រុមការងារបានបន្តចុះជួបកសិករតាមបណ្តុំនីមួយៗពីវឌ្ឍនភាព វាយតម្លៃ និងពង្រឹងបន្ថែមពីកសិផលរបស់កសិករដែលកំពុងផលិត និងប្រមូលផល។  ឯកឧត្ដម បានបន្តចុះជួប សំណេះសំណាល ពិភាក្សាជាមួយកសិករដែលជាសមាជិកបណ្តុំ កម្មវិធី ASPIRE ដោយផ្ទាល់ និងបានមើលឃើញថា កសិករមានការយល់ច្បាស់ពីបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងជំរុញមន្ត្រីថ្នាក់ខេត្ត ទីប្រឹក្សា ឱ្យបន្តពង្រឹងលើការផ្គត់ផ្គង់ធាតុចូល និងទីផ្សារជូនកសិករផងដែរ។

Leave a Reply

Your email address will not be published.