Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពចុះត្រួតពិនិត្យវឌ្ឍនភាព និងតម្រង់ទិស នៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ខេត្តក្រចេះ

សកម្មភាពចុះត្រួតពិនិត្យវឌ្ឍនភាព និងតម្រង់ទិស នៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ខេត្តក្រចេះ

កម្មវិធី ASPIRE ខេត្តក្រចេះ ៖

ថ្ងៃ អង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដក្រចេះ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងតម្រង់ទិសការអនុវត្តកម្មវិធី ASPIRE ក្រោមអធីបតីភាព ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាសហប្រធានតម្រង់ទិសកម្ម្មវិធី ASPIRE និង លោក ស៊ន វិចិត្រ ប្រធានលេខាធិការដ្ឋានកម្មវិធីASPIRE ដោយមានការអញ្ជើញចូលរួមពីសហការីអមដំណើរ ថ្នាក់ដឹកនាំ មន្រ្តី និងទីប្រឹក្សាកម្មវិធីថ្នាក់ជាតិ-ខេត្ត ចំនួន ២២រូប ក្នុងនោះមានស្រ្តី ០២រូប។

ស្ថិតនៅក្នុងស្ថានភាពធូរស្រាលនៃការរីករាលដាល និងកំពុងរងផលប៉ះពាល់បណ្ដាលមកពីជំងឺកូវីដ ១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើនជម្រុញការងារចុះត្រួតពិនិត្យតម្រង់ទិសសកម្មភាពការអនុវត្ដ កម្មវិធី និងគម្រោងនានា ស្របតាមគោលដៅអភិវឌ្ឍវិស័យកសិកម្ម ពិសេសជម្រុញបង្កើនផលិតកម្មស្បៀង ដើម្បីសម្របទៅតាមបរិបថគន្លងថ្មី រៀនរស់ជាមួយកូវីដ ១៩ ។

ឆ្លៀតឱកាសក្នុងកិច្ចប្រជុំ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាសហប្រធានតម្រង់ទិសកម្ម្មវិធី ASPIRE បានសង្កត់ធ្ងន់ទៅលើ ចំនុចសំខាន់ៗមួយចំនួន រួមមាន៖

(១) ភារកិច្ចស្នូលរបស់មន្ទីរដែលជាសេនាធិការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយក្នុងនោះ កម្មវិធី ASPIRE បានដើរតួនាទីចលករជម្រុញបន្ថែម បង្កើនសន្ទុះក្នុងការអនុវត្ដការងាររបស់មន្ទីរ

(២) មន្ទីរ និងកម្មវិធី ASPIRE ត្រូវបន្ដជំរុញការវាស់វែង និងពង្រឹកសមត្ថភាពរបស់បណ្ដុំ ពិសេសសមត្ថភាពរបស់ប្រធានបណ្ដុំនីមួយៗ លើការរៀបចំផែនការ និងបែងចែកផលប្រយោជន៍ប្រកបដោយបរិយាបថ និង

(៣) បង្ហាញពីគោលបំណងរបស់ ASPIRE ក្នុងនោះ ASPIRE ជាអ្នកផ្សព្វផ្សាយ ពិសេសការផ្សព្វផ្សាយ និងអនុវត្ដបច្ចេកទេសថ្មីដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ រួមមាន: ការប្រើប្រាស់ green house (ផ្ទះសំណាញ់) ការប្រើប្រាស់ធាតចូលកសិកម្មសមស្របទៅនឹងផ្ទៃដីផលិតភាពផលិតកម្មកសិកម្ម ទីតាំងភូមិសាស្រ្ដ និងអាកាសធាតុ តាមតំបន់នីមួយៗ ។

ក្រោយកិច្ចប្រជុំ ឯកឧត្ដម  ហ៊ាន វណ្ណហន និងក្រុមការងារបានបន្តចុះជួបកសិករតាមបណ្តុំនីមួយៗពីវឌ្ឍនភាព សំណេះសំណាល ពិភាក្សា វាយតម្លៃ និងពង្រឹងបន្ថែមពីកសិផលរបស់កសិករដែលកំពុងផលិត និងប្រមូលផល។ ជាក់ស្តែង ឯកឧត្ដម  បានមើលឃើញថា កសិករមានការយល់ច្បាស់ពីបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងជំរុញមន្ត្រីថ្នាក់ខេត្ត ទីប្រឹក្សា ឱ្យបន្តពង្រឹងលើការផ្គត់ផ្គង់ធាតុចូល និងទីផ្សារជូនកសិករផងដែរ។

Leave a Reply

Your email address will not be published.