Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាពការដាំដុះបន្លែសុវត្ថិភាព តាមបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ​ កម្មវិធីASPIRE ខេត្តស្វាយរៀង

វឌ្ឍនភាពការដាំដុះបន្លែសុវត្ថិភាព តាមបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ​ កម្មវិធីASPIRE ខេត្តស្វាយរៀង

កម្មវិធី ASPIRE ខេត្តស្វាយរៀង ៖

នាថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនិងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE និងលោក ជិន វណ្ណា មន្រ្តីការិយាល័យគ្រឿងយន្តនៃមន្ទីរកសិកម្មខេត្ត បានចុះពិនិត្យមើលការដាំបន្លែសុវត្ថិភាពរបស់កសិករ ឡឹក ប៊ុនធឿន នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប។
ក្នុងពេលនេះ កសិករ ឡឹក ប៊ុនធឿន កំពុងដាំបន្លែត្រសក់លើផ្ទៃដី ៣៥ អារ ដែលមានអាយុ២១ថ្ងៃ និងគ្រោងចាប់ប្រមូលផលនៅដើមខែមិថុនា ខាងមុខនេះ ក្នុងបរិមាណផលរំពឹងទុក ៨តោន ដោយលក់បោះដុំក្នុងកិច្ចសន្យា បានថ្លៃ ២០០០រៀលក្នុង១ គីឡូក្រាម។ ការដាំត្រសក់ខាងលើនេះ គឺជាការដាំវគ្គទី២ ដោយក្នុងវគ្គទី១ បានប្រមូលផលការពីខែមេសា កន្លងទៅ និងបានបរិមាណផលសរុប១០តោន។ ក្នុងអាទិត្យទី៤ ខែឧសភានេះ តម្លៃត្រសក់នៅលើទីផ្សារវាលយន្តក្នុងខេត្តស្វាយរៀង តម្លៃលក់រាយ ៥០០០ រៀលក្នុង១គីឡូក្រាម។

ក្រៅពីដាំត្រសក់ គាត់បានដាំដើមខ្ទឹម បានចំនួន ១១រង ដែលមានអាយុប្រមាណ ១៥ ថ្ងៃ និងគ្រោងប្រមូលផលក្នុងអាទិត្យទី១ខែមិថុនា ក្នុងបរិមាណផលសរុបប្រមាន ១១០០ គីឡូក្រាម។ ខ្ទឹមលក់ក្នុងកិច្ចសន្យាបានតម្លៃ ៤០០០ រៀលក្នុង១គីឡូក្រាម។
ក្នុងពេលចុះត្រួតពិនិត្យ ការដាំបន្លែ និងទីតាំងដីដាំបន្លែរបស់គាត់ នៅក្នុងវាលស្រែជាទីទំនាបលិចទឹក មិនអាចដាំបន្លែបាន កសិកររូបនេះបាននឹងកំពុងរៀបចំលើកដី និងឈូសឆាយដីទំហំប្រមាណ ១៦០០ ម៉ែត្រការ៉េ សម្រាប់ដាំដើមខ្ទឹមបន្តទៀត នៅក្នុងខែនេះ។ ក្នុងការលើកដី និងឈូសឆាយដី កសិករត្រូវចំណាយថវិកាប្រមាណ ៨ លានរៀល។

កសិករ ឡឹក ប៊ុនធឿន បានចូលជាសមាជិកបណ្តុំអាជីវកម្មបន្លែ ក្នុងកម្មវិធី ASPIRE ក្នុងឆ្នាំ ២០២០។ គាត់ដាំបន្លែសព្វថ្ងៃ គឺសម្រាប់ផ្តត់ផ្គង់ជីវភាពគ្រួសារ  និងការចាយវាយផ្សេងៗ ជាមួយកសិផលនៃការដាំបន្លែវិលជុំរបស់គាត់។ សព្វថ្ងៃគាត់មានផ្ទះសំណាញ់ ២ខ្នង សម្រាប់ដាំបន្លែស្លឹក ដោយផ្ទះសំណាញ់១ខ្នង មានទំហំ ១០ម x ២៣ម ដែលគាំទ្រដោយកម្មវិធី ASPIRE និងផ្ទះសំណាញ់មួយខ្នងទៀតគាត់ឱ្យក្រុមហ៊ុនធ្វើឱ្យ ដែលមានទំហំ១០ម x ៣២ម ដោយគាត់គិតថា ការដាំបន្លែក្នុងផ្ទះសំណាញ់ គឺមានអត្ថប្រយោជន៍សម្រាប់ការដាំដំណាំស្លឹក គ្រប់ខួបប្រាំង វស្សា។

សព្វថ្ងៃគាត់មានកូនត្រាក់ទ័រមួយ និងម៉ាស៊ីនសម្រាប់ជ្រោយដី និងពូនរងខ្នាតតូចមួយសម្រាប់ជួយសម្រួលដល់ការងារពលកម្ម ក្នុងការប្រកបរបរដាំបន្លែ។ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ គាត់ធ្លាប់បានទទួលការវិញ្ញាបនបត្ រនៃការអនុវត្តកសិកម្មល្អ ដែលចេញដោយអគ្គនាយកដ្ឋានកសិកម្ម។
យោងតាមតាមការដាំដុះ និងបរិមាណផលរំពឹងទុកខាងលើ ចំណូលពីការប្រមូលផលត្រសក់ ៨០០០ គីឡូក្រាម និងដើមខ្ទឹមរបស់គាត់១១០០គីឡូក្រាម ក្នុងខែមិថុនា គាត់អាចទទួលបានថវិកាសរុបចំនួន ២០,៤០០,០០០រៀល ក្នុងរយៈពេល ១ខែកន្លះ ទៅ ២ខែនេះ។

 

Leave a Reply

Your email address will not be published.