Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រស្ដីពី ការប្រើប្រាស់ សម្ភារពិសោធន៍ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE

ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រស្ដីពី ការប្រើប្រាស់ សម្ភារពិសោធន៍ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE

កម្មវិធី ASPIRE ខេត្តកណ្ដាល៖

ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ស្ដីពី ការប្រើប្រាស់ សម្ភារពិសោធន៍ និងការវិភាគគុណភាព បន្លែ ផ្លែឈើ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE

នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយ បន្លែសុវត្ថិភាព នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល មានរៀបចំពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាម ដែលជាមន្ត្រីជំនាញនៃកម្មវិធីASPIRE មកពីខេត្តចំនួន ០៨ រួមមាន ខេត្តព្រះសីហនុ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប បានទទួលជោគជ័យពីការបណ្ដុះបណ្ដាល ពីការប្រើប្រាស់ សម្ភារពិសោធន៍ និងការវិភាគគុណភាព បន្លែ ផ្លែឈើ រយៈពេល៣ថ្ងៃពេញ ពីថ្ងៃទី២៦ មេសា ២០២២ ដល់ ២៨ មេសា ២០២២ ។

ក្រោយពីបានស្តាប់នូវរបាយការណ៍ បូកសរុបលទ្ធផលនៃវគ្គបណ្ដុះបណ្ដាល របស់ លោក ផា ឋាម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយ បន្លែសុវត្ថិភាព រួចមក ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ នាយកកម្មវិធី ASPIRE បានមានមតិកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តកណ្ដាល ដែលបានផ្តល់ទីកន្លែង គ្រូឧទ្ទេស សម្រាប់ការបណ្ដុះបណ្ដាលនាពេលនេះ រីឯគ្រូឧទ្ទេសសុទ្ធតែមានបទពិសោធន៍ៗល្អ ក្នុងការចែករំលែកចំណេះដឹង សិក្ខាកាមក៏បានយកចិត្តទុកដាក់ស្ដាប់ និងការពន្យល់លើទ្រឹស្ដី និងការអនុវត្តទើបទទួលបានលទ្ធផលល្អដូចពេលនេះ តែយ៉ាងណាពេលត្រឡប់ទៅខេត្តសាមីវិញ សិក្ខាកាមទាំងអស់ត្រូវអនុវត្តឲ្យបានញឹកញាប់ និងត្រូវធ្វើទំនាក់ទំនងល្អជាមួយគ្រូឧទ្ទេសសម្រាប់សាកសួរព័ត៌មានបន្ថែមពេលដែលអនុវត្ត ទៅជួបបញ្ហា ម៉្យាងវិញទៀត សិក្ខាកាមដែលបានមក រៀននាពេលនេះត្រូវធ្វើការចែករំលែកចំណេះដឹង ដល់មន្ត្រីតាមខេត្តសាមី ដែលមិនបានចូលរួមដើម្បីពួកគេអាចមានសមត្ថភាពសម្រាប់បន្តនិរន្តភាពការងារទៅមុខទៀត បានជោគជ័យ ។

ពិធីទាំងមូលបានបញ្ចប់ទៅដោយជោគជ័យ ក្រោមការប្រគល់វិញ្ញាបនបត្រពីឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ នាយកកម្មវិធីASPIRE ជូនដល់សិក្ខាកាមទាំង ២៤ រូប ៕

Leave a Reply

Your email address will not be published.