កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុប្រចាំខេត្តកំពង់ចាមបានរៀបចំកិច្ចប្រជុំផ្នែកបណ្តុំអាជីវកម្មចិញ្ចឹមត្រីចំនួនពីរពេលក្នុងថ្ងៃតែមួយដោយនាពេលព្រឹកស្ថិតនៅ នៅសាលាបុណ្យ ភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយនិងពេលថ្ងៃរសៀលស្ថិត នៅភូមិចាន់ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
កិច្ចប្រជុំដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី៩ខែមេសាម្សិលមិញនេះគឺមានវត្តមានចូលរួមពីតំណាងបណ្តុំចិញ្ចឹមត្រីទាំង៩មកពីបីឃុំផ្សេងគ្នាដោយ ទី១ឃុំបាធាយ ទី២ឃុំជាលា ទី៣ឃុំតាំងក្រសាំងហើយក្រៅពីនេះក៏មានការចូលរួមពីមន្ត្រីការរិយាល័យស្រុក បុគ្គលិកនៃអង្គការអ្នកអភិវឌ្ឍន៍សហគមន៍(NAS)និងមន្ត្រីភ្នាក់ងារផ្សព្វផ្សាយឃុំផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺធ្វើយ៉ាងណាឲ្យបណ្តុំទាំង៩ចេះ រៀបចំផែនការការងារ និងមានទាំងការបណ្តុះបណ្តាលទៅដល់កសិករឲ្យចេះជ្រើសរើសប្រភេទត្រីចិញ្ចឹមជាដើម។