សូមសាទរសំរាប់ដំណើរការបន្តនៃភាពជោគជ័យរបស់កម្មវិធីASPIRE | ASPIRE CAMBODIA

ថ្ងៃ​ចន្ទ ៨រោច​ ខែ​អស្សុជ ឆ្នាំ​កុរ​ ឯកស័ក ពុទ្ធសករាជ​២៥៦៣​​ ត្រូវ​នឹង​ថ្ងៃទី​២១​ ខែ​តុលា​ ឆ្នាំ​២០១៩​ លេខាធិការដ្ឋាន​នៃ​កម្មវិធី​ផ្សព្វផ្សព្វ​បច្ចេកទេស​កសិកម្ម​ថ្មីដែល​ធន់ទៅ​នឹ​ង​ការ​ប្រែប្រែ​អាកាស​ធាតុ​(ASPIRE)បាន​រៀប​ចំកិច្ច​ប្រជុំ​បូកសរុប​លទ្ធផលបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍ​កសិកម្ម​(IFAD)​ដើម្បីមើលថែនិង​តម្រង់ទិស​ការ​អនុវត្ត​កម្មវិធីASPIRE និង​​គម្រោងការ​កសាង​សមត្ថភាព​បន្ស៊ាំ​តាមរយៈការពង្រីកបច្ចេកវិទ្យាថាមពល​កកើតឡើងវិញ​នៅតំបន់ជនបទ​ក្នុង​ប្រទេស​កម្ពុជា (S-RET)​។​

 កិច្ច​ប្រជុំ​​ធ្វើ​ឡើង​មួយ​ព្រឹក​ពេញ​នៅ​សាល​ប្រជុំ​នៃ​សណ្ឋាគារ​កាំបូឌីយ៉ាណា​គឺ​ក្រោម​អធិបតីភាព​ ឯកឧត្តមបណ្ឌិត​ មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​និង​ជា នាយកនៃ​កម្ម​វិធី​​ASPIRE និងគម្រោង​ S-RET លោកKaushik Barua ជាប្រធានកុ្រម​បេសកកម្ម​IFAD និង​លោក​ Manu Jouve ​ជា​ប្រធានបេសកកម្ម​IFADសម្រាប់​មើលថែនិង​តម្រង់ទិសការ​អនុវត្ត​កម្ម​វិធី​ASPIRE​និងS-RET។​

នៅក្នុង​កិច្ច​ប្រជុំក្រោមវត្ត​មាន​អ្នក​ចូលរួមជាង​១៤០នាក់​ ​លោកKaushik Barua​ បាន​ថ្លែង​បង្ហា​ញ​នូវ​ចំណាំ​អារម្មណ៍​ទៅ​ដល់​អង្គប្រជុំ​ទាំង​មូល​ថា​រូប​លោក​និង​ក្រុម​ការ​ងារ​សូម​សាទរ​សំរាប់​ដំណើរ​ការ​បន្ត​នៃ​ភាព​ជោគ​ជ័យ​របស់​កម្ម​វិធី​ASPIRE ភាពជោគជ័យ​​​​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​ល្អ​របស់​បណ្ឌិត​នាយក​ មាស ពិសិដ្ឋ​ ហើយ​ក៏​សូម​ថ្លែង​អំណរ​គុណ​សម្រាប់​កិច្ច​សហ​ការ​ល្អ​នៃ​អ្នក​ពាក់​ព័ន្ធទាំងអស់​រួមទាំង​មន្ទី​រ​កសិកម្ម​​ដែល​បាន​ជួយ​សម្រួល​ទៅ​ដល់​ការ​ងារ​របស់​ក្រុម​បេសកកម្ម​IFADក្នុង​ដំណើរ​ការ​ចុះ​បំពេញ​  ការ​ងារ​​ទៅ​ដល់​មូល​ដ្ឋាន​នៃ​បណ្តាខេត្ត​គោល​ដៅ​របស់​កម្ម​វិធី​និង​គម្រោង​ផងដែរ។​

ថ្លែង​បើ​ក​​កិច្ច​ប្រជុំឯកឧត្តមបណ្ឌិត​ មាស ពិសិដ្ឋ ក៏​បា​ន​កោត​សរសើរ​ទៅ​ដល់​ក្រុម​​បេសកកម្ម​ដែល​បាន​បំពេញ​ការ​ងារ​ប្រកប​ដោយ​វិជ្ជា​ជីវៈនិង​រកឃើ​ញ​នូវ​ចំណុច​ល្អៗ​ជាច្រើន​ដែល​ជា​ប្រយោជន៍​សម្រាប់​ធ្វើ​ឲ្យ​ដំណើរ​ការ​នៃ​ការ​អនុវត្ត​កម្ម​វិធី​និង​គម្រោង​អោយ​កាន់​តែមាន​ភាព​ប្រសើរ​និង​ជោគជ័យ​បន្ថែម​ទៀត។​ឯកឧត្ត​ម​បាន​បញ្ជាក់​បន្ថែម​ថា​ការ​អនុវត្ត​បាន​នូវ​ភាព​ជោគជ័យ​គឺ​តម្រូវ​អោយ​មាន​នូវ​កិច្ច​សហការ​គ្នា​ល្អ​ ការ​ចែក​រំលែ​ក​នូវ​ចំណេះ​ដឹង​និង​ការ​ធ្វើ​ដំណើរ​ឈ្ពោះ​ទៅ​គោល​ដៅ​រូមគ្នា​ហើយបើ​ទោះ​បី​ជា​មាន​ភាព​មិន​ជា​យុត្តិធម៌ទាំង​ស្រុង​សម្រាប់​ក្រុម​ការ​ងារ​ថ្មី​នៃ​ខេត្តគោលដៅ​ថ្មី​ដែលត្រូវ​ដើរ​ទន្ទឹម​គ្នា​ជា​មួយ​ក្រុម​ការ​ងារ​ចាស់​នៃ​ខេត្ត​គោលដៅចាស់​ដើម្បី​សម្រេច​នូវ​គោល​ដៅ​រីកចំរើន​ដូច​គ្នា​ក៏​ដោយ។​

​ការ​បង្ហាញ​នូវ​ការ​រកឃើញ​របស់​ក្រុម​ការ​ងារ​បេសកកម្ម​​គឺធ្វើ​ឡើង​បន្ទាប់​ពីក្រុម​ការ​ងារ​បេសកកម្ម​នេះ​បានធ្វើ​​ដំណើរ​ទស្ស​នកិច្ច​ចុះ​ជួប​ដោយ​ផ្ទាល់​សាកសួរទាំងក្រុម​​ការងារ​ជាអ្នក​អនុវត្ត​កម្ម​វិធី​និង​ក្រុម​អ្នក​ទទួល​ផល​ពី​កម្ម​វិធី​អស់​រយៈពេល​ជិតមួយ​ខែ​មក​នោះ​​។​

​លោក​ Manu Jouve ​ជា​ប្រធានបេសកកម្ម​IFADសម្រាប់​មើលថែនិង​តម្រង់ទិសការ​អនុវត្ត​កម្ម​វិធី​ASPIRE​និងS-RETក៏បាន​ធ្វើ​នូវ​ប​ទ​បង្ហាញ​ផងដែរស្តី​ពី​អ្វី​ដែលក្រុម​ការ​ងារ​របស់​លោក​បាន​រក​ឃើញ​។​រូប​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ការ​អនុវត្ត​កម្ម​វិធី​ASPIREគឺ​កាន់​តែ​មានភាព​ប្រសើរ​បើ​ប្រៀប​ធៀប​ទៅ​នឹង​រ​បាយការណ៍​នៃ​ដំណើរ​បេសកកម្ម​ដូច​គ្នា​កាលពី​ឆ្នាំមុន​។ហើយក្នុង​នោះ​ក្រុម​ការ​ងារ​របស់​លោក​បាន​មើ​លឃើញ​ផងដែរ​ថា​នៅ​ក្នុ​ងឆ្នាំ ២០១៩​នេះ​កម្មវិធី​ASPIRE មានការ​រីកចំរើន​ដែល​អាច​មើល​ឃើញ​លើ​ចំណុចមូយ​ចំនួន​មាន​ដូចជា​គោលនយោបាយ​ផ្សព្វផ្សាយ​កសិកម្ម​នៅ​កម្ពុជា​ ដំណើរ​ការ​នៃ​ប្រតិបត្តិការណ៍គេហទំព័រផ្សព្វផ្សាយកសិកម្ម​ ភាព​ប្រសើរ​ឡើង​នៃ​ការ​បង្កើត​យន្នការ​កម្មវិធីថវិកា​ វិធីសាស្ត្រនៃការ​បង្កើតនិង​ចងក្រង​ឲ្យ​មាន​នូវ​បណ្តុំ​អាជីវកម្ម​​ និងការ​ជម្រុញ​ ការ​ផ្សព្វផ្សាយ​និងការ​ដោះស្រាយ​ស្តី​ពី​បញ្ហា​នៃ​ការ​ប្រែប្រួលអាកាសធាតុ​ជា​ដើម។​

គួរ​បញ្ជាក់​ថាក្រុម​ការ​ងារ​បេសកម្ម​IFADសម្រាប់​មើ​ល​ថែ​ និង​តម្រង់​ទិ​សការ​ងារ​អនុវត្ត​កម្ម​វិធី​ASPIRE​និងគម្រោង​S-RETនេះគឺ​បានចាប់​ផ្តើមឡើង​តាំងពី​ថ្ងៃ​ទី​៣ខែ​តុលា​ហើយ​របាយការណ៍​នៃ​លទ្ធផល​ទាំង​ស្រុង​សម្រាប់​បេសសកម្ម​​នេះក៏បាន​បង្ហាញឡើង​ជាសារធារណៈក្នុង​កិច្ច​ប្រជុំ​​នៅ​​ថ្ងៃ​ទី​២១​ខែ​តុលា​ឆ្នាំ​២០១៩​​នេះផងដែរ។​

Copy link
Powered by Social Snap