Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វាយតម្លៃលើវឌ្ឍនភាព ផលិតកម្មចិញ្ចឹមមាន់ស្រែ ខេត្តឧត្តរមានជ័យ

វាយតម្លៃលើវឌ្ឍនភាព ផលិតកម្មចិញ្ចឹមមាន់ស្រែ ខេត្តឧត្តរមានជ័យ

កម្មវិធី ASPIRE ខេត្តឧត្តរមានជ័យ៖

ថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២ ក្រុមការងាទទួលបន្ទុកកម្មវិធី ASPIRE ស្រុកអន្លង់វែង រួមជាមួយទីប្រឹក្សា បានចុះតាមដាន និងវាយតម្លៃលើវឌ្ឍនភាព ផលិតកម្មចិញ្ចឹមមាន់ស្រែ របស់សមាជិកបណ្តុំមាន់នៅភូមិយាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង និងពង្រឹងបន្ថែមអំពីបច្ចេកទេសថែទាំ ដែលធន់នឹងការប្រែប្រួលអាកាសធាតុរបស់កម្មវិធី ASPIRE។

+សកម្មភាព៖

– ចុះជួបជាមួយកសិករចិញ្ចឹមមាន់ផ្ទាល់នៅតាមផ្ទះ ដើម្បីពិនិត្យមើលលើស្ថានភាពចិញ្ចឹម និងតម្លៃលើទីផ្សារ

– សិក្សាពីបញ្ហាប្រឈមលើការចិញ្ចឹមមាន់របស់សមាជិកក្នុងបណ្តុំ

+លទ្ធផល៖

– បានពិនិត្យកន្លែងចិញ្ចឹមមាន់របស់សមាជិកចំនួន៣កន្លែង រួមមានកសិករឈ្មោះ តន់ អូន, កសិករទី២ អេង ចយ, និងកសិករទី៣ សុខ ធី។ បានបញ្ជាក់អោយឃើញថា មាន់ដែលពួកគេកំពុងចិញ្ចឹមនៅក្នុងទ្រុង មានសរុបចំនូន៨៤៤ក្បាល រួមមាន៖ មាន់មេពូជ ១៣០ក្បាល មាន់បា១៤ក្បាល កូនមាន់ ៤០០ក្បាល និងមាន់ ជំទង់២០០ក្បាល។

– ពិនិត្យលើបញ្ជីកត់ត្រាការលក់មាន់ ជាមួយប្រធានបណ្តុំ សរុបនៅក្នុងខែមុន ខែមីនា ឆ្នាំ២០២២នេះ គឺលក់បាន ចំនួន៤៣២គីឡូ ក្នុងតម្លៃ១៥០០០រៀល/គក។

+តាមរយៈការចុះពិនិត្យ និងអង្កេតផ្ទាល់លើផលិតកម្មចិញ្ចឹមមាន់ស្រែរបស់សមាជិកក្នុងបណ្តុំគឺ៖

– ស្ថានភាពផលិតកម្មចិញ្ចឹមមាន់ស្រែរបស់សមាជិកក្នុងបណ្តុំ បានមានកាផ្លាស់ប្តូរ ពីចិញ្ចឹមបែបលក្ខណៈគ្រួសារ មកជាលក្ខណៈអាជីវកម្ម

– ទទួលបាននូវព័ត៌មាន និងចំណេះដឹងថ្មីៗ ក្នុងការចិញ្ចឹមមាន់

– បង្កើនទំនាក់ទំនងល្អក្នុងបណ្តុំ តាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

– មានការផ្គត់ផ្កង់នូវតម្រូវការកូនមាន់របស់សមាជិកក្នុងបណ្តុំ ក្នុងតម្លៃសមរម្យ

 + មតិរបស់កសិករគឺ មាន់ងាយស្រួលលក់លើទីផ្សារដោយសាមានការធ្វើកិច្ចសន្យាប្រមូលទិញរវាងសមាជិកក្នុងបណ្តុំ និងឈ្មួញ ក្នុងស្រុក ពិសេសជាងនេះ ទៅទៀតអាចធ្វើអោយសេដ្ឋកិច្ចគ្រួសាររបស់សមាជិកក្នុងបណ្តុំមួយចំនួនមាន ការីកចម្រើន ហើយពួកគាត់ត្រៀមពង្រីកការចិញ្ចឹមបន្ថែម ដើម្បីជាតម្រូវទីផ្សារបច្ចុប្បន្ន។

Leave a Reply

Your email address will not be published.