Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាពការងារផលិតកម្ម របស់សមាជិកបណ្តុំអាជីវកម្មដំណាំត្រសក់ផ្អែម នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៃកម្មវិធី​​ ASPIRE

វឌ្ឍនភាពការងារផលិតកម្ម របស់សមាជិកបណ្តុំអាជីវកម្មដំណាំត្រសក់ផ្អែម នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៃកម្មវិធី​​ ASPIRE

កម្មវិធី ASPIRE ខេត្តឧត្តរមានជ័យ៖

ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE ស្រុកអន្លង់វែងព្រមទាំងទីប្រឹក្សា បានចុះពិនិត្យ និងតាមដានវឌ្ឍនភាពការងារផលិតកម្ម របស់សមាជិកបណ្តុំអាជីវកម្មដំណាំត្រសក់ផ្អែម នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៃកម្មវិធី​ ASPIRE

ថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE ស្រុកអន្លង់វែងព្រមទាំងទីប្រឹក្សា បានចុះពិនិត្យ និងតាមដានវឌ្ឍនភាពការងារផលិតកម្ម របស់សមាជិកបណ្តុំអាជីវកម្មដំណាំត្រសក់ផ្អែម នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង។
+ ក្នុងគោលបំណងគឺ៖
– ពិនិត្យ តាមដានវឌ្ឍនភាព និងជម្រុញការផលិតទៅតាមតម្រូវការទីផ្សារ
– ពង្រឹងបន្ថែមអំពីបច្ចេកទេសថ្មីៗ ក្នុងការថែទាំ តាមរយៈការផ្តល់ប្រឹក្សាយោបល់ផ្ទាល់ពីក្រុមការងារកម្មវិធី។

+ សកម្មភាព៖
– ចុះតាមដានផ្ទាល់នៅចម្ការ លើដំណើរការផលិតកម្មរបស់សមាជិកក្នុងបណ្តុំ
– ពិនិត្យ និងពិភាក្សាអំពីបញ្ហាដែលកើតមានក្នុងដំណើការផលិតកម្ម

+ លទ្ធផលសម្រេចបាន៖
– ក្នុងចំណោមសមាជិកបណ្តុំទាំងអស់ គឺមានចំនួន០៦នាក់ ដែលបានដាំ និង០១នាក់គឺកំពុងប្រមូលផល
– ចំនួនត្រសក់ផ្អែមដែលកំពុងតែលូតលាស់មិនទាន់បានផល គឺចំនួន១៧,០០០ គុម្ព ដាំជាវគ្គៗ
– ចំនួនត្រសក់ផ្អែមដែលកំពុងប្រមូលផលចំនួន៩,០០០គុម្ព ទើបប្រមូលបាន ចំនួន៥,០០០គីឡូ ផ្គត់ផ្គង់ទៅខាងសមាគមសៀមរាបមានជ័យ ក្នុងតម្លៃ៣,០០០រៀល/គក និងនៅតែបន្តការប្រមូលផល។ តាមការប៉ានស្មានរបស់កសិករ គឺនៅសល់ប្រហែល ៣,០០០គីឡូទៀត។
– មន្ត្រីបច្ចេកទេសបានផ្តល់ប្រឹក្សាយោបល់បន្ថែមអំពីបច្ចេកទេសថ្មីៗ អំពីការថែទាំ និងរកដំណោះស្រាយ ដើម្បីកែបញ្ហាមួយចំនួនដែលកំពុងកើតមានលើដំណាំត្រសក់ដូចជាជម្ងឺផ្សិតជាដើម។
– សម្រាប់ទីផ្សារត្រសក់ផ្អែមបច្ចុប្បន្ន គឺបានបន្តផ្គត់ផ្គង់ទៅកាន់សមាគមសៀមរាបមានជ័យ ក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ក្រុមហ៊ុនមាសបៃតង ។ល។

+ផែនការបន្ទាប់៖
– សមាជិកបណ្តុំគ្រោងដាំត្រសក់ផ្អែមចំនួន៣០,០០០កូន នៅក្នុងសប្តាហ៍ទី២ នៃខែឧសភា នេះ ដើម្បីជាតម្រូវការទីផ្សារបច្ចុប្បន្ន ។

Leave a Reply

Your email address will not be published.