មួយ​ថ្ងៃ​គាត់​អាច​រក​ចំណូល​បាន​មិន​តិចជាង​២៥០​ដុល្លា​នោះទេ!​ | ASPIRE CAMBODIA
ខេត្តសៀមរាប៖ លោក ឈាវ ហុង ដែលទទួលបានការគាំទ្រពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុបានប្រកបរបរកសិកម្មចម្រុះលើផ្ទៃដី៤,៦ហិកតាស្ថិតនៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លើទំហំផ្ទៃដីប៉ុណ្ណេះគាត់បានចែកដីកសិកម្មជាបីផ្នែកមានដូចជាស្រះចិញ្ចឹមត្រីចំនួន៥ រោងចិញ្ចឹមមាន់ រោងបណ្តុះផ្សិត សួនដំណាំនិងមានទាំងរោងដាំបន្លែជាដើម។
បើតាមការបញ្ជាក់បន្ថែមពីកសិករឈាវ ហុង បានអោយដឹងថាសព្វថ្ងៃនេះគាត់មានផ្ទះសណាញ់សម្រាប់ដាំបន្លែចំនួន៦ដែលអាចផ្គត់ផ្គង់បន្លែជាប្រចាំទៅកាន់ភោជនីយដ្ឋានចំនួន៦នៅទីរួមខេត្តសៀមរាប ហើយនិងផ្គត់ផ្គង់បន្លែបានមួយចំនួនផ្សេងទៀតនៅផ្សារក្នុងតំបន់ផងដែរ។
គាត់ក៏បានបង្ហើបពីប្រាក់ចំណូលដែលគាត់ទទួលបានពីរបរកសិកម្មចម្រុះនេះដែរថាមួយថ្ងៃគាត់អាចរកបានចំណូលមិនតិចជាង២៥០ដុល្លានោះទេ។
Copy link
Powered by Social Snap