បេសកកម្ម​ការ​ងារ​នៅក្នុង​ខេត្ត​ព្រះវិហារ | ASPIRE CAMBODIA

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នេះបានរៀបចំកិច្ចប្រជុំទទួលស្វាគមន៍ក្រុមកាងារពិនិត្យតាមដានការអនុវត្តការងារនៃកម្មវិធីASPIRE ដោយក្រោមអធិបតីភាព ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ លោក ហុក គឹមធួន តំណាងលេខាធិករដ្ឋាននៃកម្មវិធីASPIRE និង លោក Julian Abrams តំណាងមូលនិធិIFAD។

ក្នុងកិច្ចប្រជុំក៏វត្តមានពីសំណាក់ ប្រធានមន្ទីរ មន្រ្តី ទីប្រឹក្សាជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តកម្មវិធី ដែលមានចំនួនសរុប៣៦នាក់។

ថែ្លងបើកកម្មវិធី ឯកឧត្តម អភិបាលខេត្តរង បានថ្លែងស្វាគមន៍ដល់ក្រុមការងារបេសកកម្ម និងអរគុណដល់កម្មវិធីASPIRE ដែលបានជ្រើសរើសខេត្តព្រះវិហារជាខេត្តគោលដៅមួយសម្រាប់អនុវត្តកម្មវិធីASPIRE។

នៅក្នុងកិច្ចប្រជុំក៏មានសេចក្តីថ្លែងពីអ្នកតំណាងបេសកកម្មដោយរៀបរាប់ពីគោលបំណងនៃក្រុមការងារ មានបទបង្ហាញពីវឌ្ឍនភាពនិងការប្រឈមក៏ដូចជាសកម្មភាពនៃការអនុវត្តនៅក្នុងខេត្តព្រះវិហារដោយទីប្រឹក្សាASPIRE ប្រចាំខេត្ត និងរួមមានទាំងវេទិកាសំណួរចំលើយផងដែរ។

Copy link
Powered by Social Snap