លោក​ពូ​ អ៊ុក​ ហ៊ីម​ មាន​អាយុ​៥៨​ឆ្នាំ​ មាន​    មុខ​របរ​ជា​កសិករ​ និង​មាន​ប្រពន្ធ​ឈ្មោះ កាន់ណាវី​ មាន​អាយុ​៤៨​ឆ្នាំ​ មុខ​របរ​ជា​ អ្នក​លក់​ ចាប់ហួយ​​   នៅ​ឯ ផ្សារ​ អាន​សេស​    ក្នុង ​ខេត្ត​ព្រះ​វិហារ​។​

គ្រួសារ​ លោកពូ​ មាន​សមាជិក​៧​នាក់ ​ដោយ​មាន​កូន​ប្រុស​៣​នាក់​ និង​កូន​ស្រី ២នាក់។​

សព្វ​ថ្ងៃ​នេះ​ គ្រួសារ​ លោក​ពូ​ ហ៊ីម​ គឺ​មាន​ទីលំនៅ​​ ក្នុងភូមិធម្មជាតិ​ ឃុំ​ដា​រ​ស្រអែម​ ស្រុកជាំក្សាន្ត​ ខេត្ត​ព្រះវិហារ​ និង​មាន​កូន​ក្នុង​បន្ទុកគ្រួសារ​ចំនួន​៣​នាក់។​

លោកពូ​ អ៊ុក ហ៊ីម​បាន​ចូល​ជា​សមាជិក​នៃ​ក្រុម​សិក្សា​ខ្នាតតូច(​SLG)​របស់​ កម្មវិធី ផ្សព្វផ្សាយ​បច្ចេកទេស​ កសិកម្ម​ថ្មី​ ដែលធន់ទៅ ​នឹង    ​ការ​ប្រែប្រួល អាកាសធាតុ​ ហៅកាត់​ថា​ ASPIRE កាល​ពី​ ខែ​ឧសភាព​ឆ្នាំ​២០១៦​។​

គោល​បំណង​ របស់​គាត់​ ក្នុង​ការ​ចូល​រួម​       ការ​បណ្តុះ​បណ្តាល​ជា​មួយ​នឹង​កម្ម​វិធី​ASPIREនេះ​ គឺ​ គាត់​ចង់ចេះ​​ ចង់ដឹង​ពី​បច្ចេកទេស​កសិកម្ម​ ការ​ចិញ្ចឹម​មាន់​ ការដាំ​បន្លែ​និង​ស្រូវ​ ជា​ដើម។​

មុនពេល​ចូល​រួម​ជា​មួយ​កម្ម​វិធី​ASPIRE ការ​ដាំ​បន្លែ​របស់លោកពួ ហ៊ីម​ គឺ​ធ្វើ​ឡើង​បែប​បុរាណ​ តាមទំលាប់​ ហើយ​បន្លែរបស់គាត់​ គឺ​តែង​តែ​ជួប​បញ្ហា​មួយ​ចំនួន​ដួចជា​ទទួល​រង​ការ​បំផ្លាញ​ពី​សត្វ​ល្អិត​ និង​បាន​ទិន្នផលទាប​ដោយ​អាច​ប្រមូល​ផល​ត្រឹម​តែ​សំរាប់​ផ្គត់​ផ្គង់​ជីវភាព​ក្នុង​គ្រួសារតែ​ប៉ុណ្ណោះ។​

ក្រោយពី​បាន​ចូល​នៅ​ក្នុង​ក្រុម​SLGមក​ លោកពូហ៊ីម​ បាន​ទទួល​ការ​បណ្តុះ​បណ្តាល​នូវ​បច្ចេកទេស​​កសិកម្ម​ ដែល​រួមមាន​ទាំង​បច្ចេកទេស​​នៃ​ការ​ដាំ​បន្លែ ការ​ចិញ្ចឹម​សត្វ​ និង​ដំណាំស្រូវ​។​

ឆ្លងកាត់​ការ​បណ្តុះ​បណ្តាលអស់​រយៈពេល​​១៦សប្តាហ៍​នៅ​ក្នុង​ដំណើរ​ការ​សាលា​រៀន​ស្រែកសិករ​​របស់​កម្មវិធី​ASPIRE តាម​រយៈ​ការផ្តល់​ការ​បណ្តុះ​បណ្តាល​ដោយ​ទីភ្នាក់​ងារ​ផ្សព្វផ្សាយ​ឃុំ​ លោកពូហ៊ីម​ក៏​យក​ចំណេះ​ដឹង​នេះ​ទៅ​ធ្វើ​ការ​សាក​ល្បង​ដោយ​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​គ្រូ​ហើយ​ជា​លទ្ធផល​ការ​ដាំ​ដុះ​របស់​គាត់​គឺ​ពិតជា​មិន​មាន​ជួប​បញ្ហា​ដូច​មុន​ទៀត​ទេ។​

លោកពួហ៊ី​ម​បាន​មាន​ប្រសាសន៍​ថា​«​យោង​តាម​ការ​ប្រើ​ប្រាស់​បច្ចេក​ទេស​ដែ​ល​រៀនពី​    ការ​បណ្តុះ​បណ្តាល​ពី​សាលារៀន​ស្រែក​សិករ​ ការដាំដុះ​របស់​ខ្ញុំ​គឺ​ទទួល​បាន​ផលច្រើន​ហើយ​ថែម​ទាំង​អាច​លក់​បាន​កំរៃ​ទៀត​ផង។​»​

ដោយ​មើល​ឃើញ​នូវ​ភា​ព​ជោគ​ជ័​យ​ក្នុង​របរដាំ​បន្លែរបស់​លោកពូ​ហ៊ីម​ អ្នក​ជិត​ខាង​របស់​គាត់​ជា​ច្រើន​នាក់​ជា​ញឹក​ញាប់បាន​មក​សូរ​នាំ​ពី​    បច្ចេក​ទេស​នៃ​ការ​ដាំ​ដុះ​និង​ជជីក​រក​មូល​ហេតុ​​សំខាន់​ៗ​ពីគាត់​ដើម្បី​ជា​ការ​រៀន​សូត្រ​បន្ត។​

លោកពួហ៊ីម​បាន​ប្រាប់​ថា«​បន្ទាប់ពី​អ្នក​ជិត​ខាង​មក​សាក​សួរ​ ពួកគាត់​​ក៏​យក​ទៅអនុវត្ត​ដូច​អ្វី​ដែល​ខ្ញុំ​បាន​បង្ហាញ​ និង​ប្រាប់ ​ហើយ​ជា​    លទ្ធផល​ពូកគេ​ក៏​ទទួល​បាន​ផលល្អ​ផង​ដែរ។​»

ជាមួយ​ទំហំដី​សម្រាប់​ដាំបន្លែ​ប្រមាណជា​ ​  ៥០​មx១០០​ម​ លោក​ពូហ៊ីម​ បាន​រៀប​ចំ ​រង​ ទ្រឿង​ និង​មានគ្រប​ប្លាស្ទីក​ត្រឹម​ត្រូវ​ដោយ​នៅ​លើ​ទំហំផ្ទៃ​ដី​នេះ​គឺ​គាត់​បាន​ដាំជា​សណ្តែក​មាន​ចំនួន​៤​រង​ ត្រឡាច​២​រង​ ននោង​១​រង​និង​ល្ពៅ​ចំនួន​៥០គុម្ព​។​ បន្ថែ​មពី​លើ​នេះ​គាត់​ក៏​មាន​គម្រោង​នឹង  ពង្រី​កផ្ទៃ​ដីដាំដុះ​របស់គាត់​បន្ថែម​ទៀត​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ដើម្បី​ឲ្យគាត់​អាចទទួល​បាន​ទិន្នផល​កាន់​តែ​ច្រើន​និងពង្រីក​អាជីវកម្ម​កាន់​តែ​ធំផងដែរ៕