កិច្ចប្រជុំដើម្បីធ្វើការពិភាក្សាលើការរៀបចំទម្រង់នៃការបរិយាយនៃផែនការសកម្មភាពនិងថវិកាឆ្នាំ២០១៨ | ASPIRE CAMBODIA

កិច្ច​ប្រជុំ​ដើម្បី​ធ្វើ​ការ​ពិភាក្សា​លើ​ការ​រៀបចំ​ទម្រង់​នៃ​ការ​បរិយាយនៃ​ផែន​ការ​សកម្មភាព​និង​ថវិកា​ឆ្នាំ​២០១៨

នៅថ្ងៃពុធ​៩រោច ខែបុស្ស​ ឆ្នាំ​រកា នព្វស័ក ព.ស ២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី១០ ខែ​មករា​​ ឆ្នាំ​២០១៨​  លេខាធិការដ្ឋាន​នៃ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្មថ្មី​ដែល​ធន់ទៅ​នឹង​ការ​ប្រែប្រួលអាកាសធាតុ​ហៅ​កាត់​ថា​ASPIRE បានរៀប​ចំកិច្ច​ប្រជុំ​ដើម្បី​ធ្វើ​ការ​ពិភាក្សា​លើ​ការ​រៀបចំ​ទម្រង់​នៃ​ការ​បរិយាយនៃ​ផែន​ការ​សកម្មភាព​និង​ថវិកា​ឆ្នាំ​២០១៨។​​

​ក្រោម​ការ​ដឹក​នាំ​ប្រជុំ​ដោយ​លោក​ ហុក គឹមធួន​​ ប្រធាន​ក្រុមគាំទ្រលេខាធិការដ្ឋាន​នៃ​កម្មវិធី​ASPIRE កិច្ច​ប្រជុំ​នេះ​គឺ​ប្រព្រឹត្ត​ឡើង​ក្រោម​របៀប​វារៈសំខាន់​ចំនួន​ពីរគឺ​ ១. ការ​ពិនិត្យ​និង​ពិភាក្សា​ទៅ​លើ​ការ​រៀបចំ​ទម្រង់នៃ​ការ​បរិយាយ​(Narrative Platform) និង ២. ការ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ក្រុម​គោល​ដៅ​របស់​កម្មវិធី​ASPIREក៏​ដូចជា​សូចនករ​នៃ​ក្រុម​ដែល​មិនមែន​គោល​ដៅ​របស់​កម្មវិធី​ASPIRE។​

ថ្លែង​នៅក្នុង​អង្គប្រជុំ លោក​ ហុក គឹមធួន​បាន​បញ្ជាក់​ថា​ក្រៅពី​ការ​ធ្វើ​បទបង្ហាញ​ពន្យល់​បន្ថែមពី​ទម្រង់​នៃ​ការ​បរិយាយ​សម្រាប់​ផែន​ការ​សកម្មភាព​និង​ថវិកា​ អ្នក​ចូល​រួម​ទាំង​អស់​នៃ​កិច្ច​ប្រជុំ​ក៏​ត្រូ​វ​រៀប​ចំពេល​វេលា​​ដើម្បី​ធ្វើ​ការ​អនុវត្ត​ភា្លម​ៗ​តែ​ម្ត​ង​ផង​ដែរ។​

កិច្ច​ប្រជុំ​ដែល​ប្រព្រឹត្តឡើង​នៅ​សាលប្រជុំ​នៃ​នាយកដ្ឋាន​ផែន​ការ​និង​ស្ថិតិរបស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​​​គឺ​មាន​វត្ត​មាន​អញ្ជើញ​ចូលរួម​ពីសំណាក់​ ប្រធាន អនុប្រធាន មន្ត្រីជំនាញ​និង​ទីប្រឹក្សា​ដែល​កំពុង​បំរើការ​អនុវត្តសកម្មភាព​នៃ​កម្មវិធី​ASPIREនៃ​ខេត្ត​ចំនួន​៦​និង​មកពី​គម្រោង​អភិវឌ្ឍន៍​​កសិកម្មនិងជំរុញ​កំណើន​សេដ្ឋកិច្ច​(​​PADEE)នៃ​ខេត្ត​ចំនួន​៥​ហើយជាសរុបអ្នក​ចូលរួមគឺ​មាន​ចំនួន​៣៤​នាក់។​​

ចុចត្រង់នេះដើម្បីពិនិត្យ​មើល​រូបភាពបន្ថែមដែលបានបង្ហោះលើ​បណ្តាញផ្សព្វផ្សាយសង្គម

Copy link
Powered by Social Snap